ផ្លូវការហើយ! អតីតប៉ូលិសអាមេរិកដែលយកជង្គង់សង្កត់កបុរសស្បែកខ្មៅ George Floyd រហូតដល់ស្លាប់ ត្រូវជាប់ពន្ធនាគាររហូតដល់២២ឆ្នាំ (មានវីដេអូ)

អាមេរិក៖ អតីតប៉ូលិសទីក្រុងមីននាផូលីស លោក ដឺរែក ឆូវីន (Derek Chauvin) ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២២ឆ្នាំ និង ០៦ខែ នៅថ្ងៃសុក្រសប្ដាហ៍នេះ ពីបទសម្លាប់ជនជាតិអាមេរិកាំងដើមកំណើតអាហ្រ្វិក លោក ចច ហ្វ្លយដ៍ (George Floyd) ។

តុលាការបានរកឃើញថា អតីតប៉ូលិសទីក្រុងមីននាផូលីស មានអាយុ៤៥ឆ្នាំរូបនេះ ពិតជាមានពិរុទ្ធប្រាកដមែន ពីបទមនុស្សឃាតដោយអចេតនាលើលោក ចចហ្វ្លយដ៍ បន្ទាប់ពីយកជង្គង់សង្កត់លើករបស់លោក ហ្វ្លយដ៍ អស់រយៈពេលប្រមាណ០៩នាទីរហូតដល់ដាច់ខ្យល់ស្លាប់ អំឡុងពេលឃាត់ខ្លួនដោយសង្ស័យថា លោក ហ្វ្លយដ៍ បានប្រើប្រាស់ក្រដាសប្រាក់ក្លែងក្លាយចំនួន២០ដុល្លារ ។

ស្របពេលជាមួយគ្នានោះដែរ អគ្គរដ្ឋអាជ្ញានៃរដ្ឋមីនីសូតា លោក ខេស អ៊ែលលីសុន (Keith Ellison) បាននិយាយថា ការកាត់ទោសនៅថ្ងៃនេះ… មិនមែនជាយុត្តិធម៌ទេ ប៉ុន្តែវាគឺជាពេលវេលាមួយទៀត នៃការទទួលខុសត្រូវពិតប្រាកដ នៅលើផ្លូវឆ្ពោះទៅរកយុត្តិធម៌នៅក្នុងសហរដ្ឋអាមេរិក ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner