រដ្ឋបាលខេត្តកំពង់ចាម ប្រកាសពីករណីស្លាប់ របស់បុរសជនជាតិខ្មែរ អាយុ ៧០ឆ្នាំ

សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តស្តីពីករណីស្លាប់របស់បុរសជនជាតិខ្មែរ អាយុ ៧០ឆ្នាំ រស់នៅភូមិបឹងណាយ ឃុំបឹងណាយ ស្រុកព្រៃឈរ ដោយសារជំងឺកូវីដ-១៩។

រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថាបុរសជនជាតិខ្មែរ ឈ្មោះ សុខ យ៉េត អាយុ៧០ឆ្នាំ រស់នៅភូមិបឹងណាយ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានប្រវត្តិជំងឺលើសឈាម និងស្លាប់មួយជំហៀងខ្លួនរយៈពេល១០ឆ្នាំមកហើយ។ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ បានរកឃើញកូនរបស់បុរសរូបនេះ មានវិជ្ជមានកូវីដ-១៩ ហើយបានបន្តស្វែងរកអ្នកដែលប៉ះពាល់ដោយ ផ្ទាល់ និងដោយប្រយោលនឹងករណីរបស់កូនគាត់បន្តទៀត។ នៅវេលាម៉ោង ២៣:០០នាទី បុរសរូបនេះ បានស្លាប់បាត់បង់ជីវិត ដោយសារបុរសរូបនេះ ជាអ្នកប៉ះពាល់ដោយផ្ទាល់ជាមួយកូនជាអ្នកជំងឺកូវីដ-១៩ ក្រោយពេលបុរសរូបនេះស្លាប់ភ្លាម ក្រុមគ្រូពេទ្យ បានយកសំណាកធ្វើតេស្ករហ័សកូវីដ-១៩ ទទួលបាន លទ្ធផលវិជ្ជមានកូវីដ-១៩។

ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរ ឈ្មោះ សុខ យ៉េត អាយុ ៧០ឆ្នាំ បានស្លាប់ បាត់បង់ជីវិតដោយសារដាច់សរសៃឈាមក្នុងខួរក្បាល ដោយជំងឺលើសឈាម និងមានវិជ្ជមានកូវីដ-១៩។

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner