អភិបាលខេត្តក្រចេះ អញ្ចើញចុះពិនិត្យកាបិតទីតាំង ភោជនីយ ដ្ឋាននិងអាហារដ្ឋានជាច្រើនកន្លែងនៅក្រុងក្រចេះ ក្រោយរកឃើញអ្នកមានវិជ្ជមានកូវីដ -១៩ថ្មី ចំនួន២៨នាក់
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ចើញចុះពិនិត្យនិងបិតទីតាំង ភោជនីយដ្ឋាននិងអាហារដ្ឋានជាច្រើនកន្លែងនៅក្នុងក្រុងក្រចេះ កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ក្រោយពីផ្ទុះករណីឆ្លងកូវីដ -១៩ថ្មី ដែលមានអ្នកឆ្លងចំនួន២៨នាក់។
អ្នកឆ្លងចំនួន២៨នាក់ ក្នុងនោះស្រី្ត២០នាក់ គឺជាបុគ្គលិកបម្រើការងារ នៅក្នុងភោជនីយដ្ឋានកំសាន្ត យីហោ ដាយ៍មែនKTV និងដាយ៍មែនរើវើផាប់ មន្ត្រីរាជការ រួមនិងប្រជាពលរដ្ឋនៅក្នុងក្រុងក្រចេះផងដែរ។
ដើម្បីឆ្លើយតបភ្លាមៗបន្ទាប់ពីរកឃើញករណីឆ្លងកូវីដ-១៩ថ្មីនេះ អាជ្ញាធរខេត្តបានសម្រេចបិទជាបណ្ដោះអាសន្ន នូវទីតាំងភោជនីយដ្ឋានកំសាន្តខាងលើរួមទាំងអាហារដ្ឋាន និងតូបលក់ដូរឥវ៉ាន់ជាច្រើនកន្លែង ដែលស្ថិតនៅតាម (ផ្លូវមាត់ទន្លេ) ក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
ឯកឧត្តម វ៉ា ថន បានអញ្ចើញចុះពិនិត្យទីតាំងផ្ទាល់ បានជួបសំណេះសំណាលជាមួយបងប្អូនអាជីវករលក់ដូរនៅតាមតូបហាង និងភោជនីយដ្ឋានទាំងនោះ និងបានណែនាំដល់ពួកគាត់អោយយល់អំពីបញ្ហា នៃជំងឺកូវីដ-១៩ និងចូលរួមអនុវត្តនូវវិធាន៣កុំនិង៣ការពារ អោយបានម៉ឺង ម៉ាត់ទាំងអស់គ្នា ដើម្បីខ្លួនឯងគ្រួសារនិងសហគមន៍។
ឯកឧត្តម មានប្រសាសន៍ថា ក្រុមការងារបានទទួលដំណឹងករណីឆ្លងកូវីដ-១៩ថ្មីនេះ តាំងពីល្ងាចថ្ងៃទី២៥ និងបានបិតទីតាំងនេះបណ្ដោះអាសន្ន ដោយក្រុមការងារបានស្រាវជ្រាវអ្នកពាក់ពន្ធ័យកមកធ្វើ តេស្ដរហ័សរកឃើញមានអ្នកវិជ្ជមានកូវីដ-១៩ សរុប ២៧នាក់ ស្រី២០នាក់ ។
ដោយឡែកសម្រាប់ខេត្ត ក្រចេះ គិតចាប់ពីព្រឹត្តការណ៍ ២០កុម្ភៈ រហូតដល់មកត្រឹមថ្ងៃទី២៦ មិថុនានេះ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន៥២នាក់ ក្នុងនោះបានជាសះស្បើយសរុប១៣នាក់និងស្លាប់ម្នាក់ ដោយឡែកអ្នកកំពុងសម្រាកព្យាបាលចំនួន ៣៨នាក់។
ជាមួយគ្នានោះ ឯកឧត្តមក៏ បានអំពាវនាវសូមអោយបង ប្អូនប្រជាពលរដ្ឋចូលរួមការ ពារ និងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងក្រុមគ្រួសារមួយៗ ពិសេសអុវត្តតាមវិធានការណ៏ ៣ការពារ ៣កុំ ៕ ដោយ ម៉េង គាង







