អភិបាលខេត្តកំពង់ចាម៖ ការបង្ការទប់ស្កាត់គ្រោះអគ្គិភ័យគឺផ្ដើមចេញពីយើងទាំងអស់គ្នា
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាមបានប្រសាសន៍លើកឡើងថា ៖ (ការបង្ការទប់ស្កាត់គ្រោះអគ្គិភ័យគឺផ្ដើមចេញពីយើងទាំងអស់គ្នា) ការថ្លៃបែបនេះក្នុងឱកាស់ អញ្ជើញ ចូលរួមប្រារព្ធទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យលើកទី៤ សម្រាប់ខេត្តកំពង់ចាម ដែលពិធី នេះត្រូវបានប្រារព្ធឡើង នាព្រឹក ថ្ងៃ ទី១០ ខែមីនា ឆ្នាំ ២០២០ នៅ អនុវិទ្យាល័យ ព្រៃ ចក្រី ស្ថិត នៅ ក្នុង ឃុំ អូរ ស្វាយ ស្រុក កំពង់សៀម ខេត្ត កំពង់ចាម ។ ដោយ មានការ អញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរអង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត កង កម្លាំង ប្រដាប់ អាវុធ ទាំង ៣ យុវជន ស.ស.យ.ក ស្រុក និង បងប្អូន ប្រជាពលរដ្ឋ លោក គ្រូ អ្នក គ្រូ សិស្សានុសិស្ស កម្មករ កម្មការិនី រោងចក្រ ជាច្រើននាក់ ផង ដែរ។

ក្នុងឱកាសនោះដែរបើតាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត កំពង់ចាម បានធ្វើសេចក្តីរាយការណ៍ អំពីសភាពការណ៍គ្រោះអគ្គីភ័យ ដែលកើតមានឡើង នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ក្នុងឆ្នាំ២០១៩កន្លងទៅ និង ក្នុង ត្រីមាស ទី ០១ ដើម ឆ្នាំ ២០២០នេះ គឺមានករណី គ្រោះអគ្គីភ័យ ចំនួន៤៩ករណី បណ្តាលឲ្យឆេះផ្ទះ៥៧ខ្នង ស្លាប់ មនុស្ស ម្នាក់ របួស ២នាក់ និង ខូចខាត ទ្រព្យ សម្បត្តិ អស់ ជា ច្រើន ។ បើប្រៀបធៀបទៅ នឹង ឆ្នាំ ២០១៨ កើន ឡើង ចំនួន ១៧លើក។ ក្នុង នោះស្នងការរដ្ឋាននគរបាល ខេត្តក៏មានរថយន្តពន្លត់ អគ្គីភ័យ ចំនួន ១៥គ្រឿង សម្រាប់ អន្តរាគមន៍ ទប់ស្កាត់ ករណី គ្រោះអគ្គីភ័យ ផង ដែរ ។

លោក អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម បានថ្លែង ការកោតសរសើរ ដល់កងកម្លាំងនគរបាលដែលកន្លងមក បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការជួយអន្តរាគមន៍ពន្លត់អគ្គីភ័យ ជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា នៅពេល ដែលមានគ្រោះអគ្គីភ័យកើតឡើងម្តងៗ ។ ជាមួយគ្នានោះ លោក អភិបាលខេត្ត ក៏បានអំពាវនាវសូម ឲ្យ បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវមានស្មារត ប្រុងប្រយ័ត្ន ខ្ពស់ ក្នុងការចូមរួម បង្ការទប់ស្កាត់ គ្រោះ អគ្គិភ័យ ព្រោះការងារបង្ការទប់ស្កាត់គ្រោះ អគ្គិភ័យ មិន មែន ជាកាតព្វកិច្ច របស់នណារម្នានោះទេក់ ប៉ុន្តែវាគឺជាកាតព្វកិច្ច របស់យើង ទាំង អស់ គ្នា ដូច្នេះ នៅគ្រប់លំនៅដ្ឋានរបស់បងប្អូនទាំងអស់គ្នា គួរតែ មានឧបករណ៍ បង្ការ ពន្លត់ អគ្គិភ័យ និងត្រូវត្រៀមឧបករណ៍សម្ភារៈ សាមញ្ញៗ មានដូចជា ភួយ ខ្សាច់ មាន ទឹកបំរុងទុកពេញពាង បើមានទុយយោ ទឹក ម៉ូទ័រ បូម ទឹក ម៉ាស៊ីនបូមបាញ់ទឹក កាន់តែ ប្រសើរ សម្រាប់ពេលដែលមានភ្លើងឆេះគ្រាដំបូង ។ ជាពិសេស ត្រូវ ពិនិត្យ មើល ប្រព័ន្ធ បច្ចេកទេស ខ្សែ បណ្តាញ អគ្គិសនីឲ្យបានត្រឹមត្រូវផងដែរ ។

ក្នុងពិធីនេះក៏មានការធ្វើបទបង្ហាញ និងអនុវត្តន៍ផ្ទាល់ ពីសកម្មភាពជួយ អន្តរាគមន៍ពន្លត់អគ្គិភ័យមានលក្ខណៈសាមញ្ញ ដោយប្រើប្រាស់ភួយជ្រលក់ទឹក បាល ប្រភេទ ពន្លត់ អគ្គីភ័យ បំពង់ពន្លត់អគ្គិភ័យ ដែលជាវិធី សាស្ត្រ សង្គ្រោះបឋមក្នុងពេលមានគ្រោះអគ្គិភ័យ ដែលចូលរួមអនុវត្តពីសំណាកអ្នកចូលរួម និងការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍ពេលមានគ្រោះអគ្គិភ័យកើតឡើងពីសំណាក់មន្រ្តីជំនាញផងដែរ ៕






