អាមេរិក បើកការវាយប្រហារជាថ្មីលើក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់
រដ្ឋអាមេរិកនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ បានធ្វើការវាយប្រហារតាមផ្លូវអាកាស ដាក់លើក្រុមសេនាជន ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ ក្នុងទឹកដីប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី ដែលជាការវាយប្រហារ នៅតែបន្តក្នុងតំបន់មជ្ឈិមបូព៌ា។
ទីភ្នាក់ងារ អាអេហ្វប៉េ បានរាយការណ៍ដកស្រង់សម្តីមន្ត្រីយោធាអាមេរិក បញ្ជាក់ថាការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យនោះ គឺជាការឆ្លើយតបនឹងការវាយប្រហារដោយយន្តហោះ Drone ធ្វើឡើង ដោយក្រុមសេនាជនដាក់ទៅលើទីកន្លែង និងបុគ្គលិករបស់អាមេរិកក្នុងប្រទេសអ៊ីរ៉ាក់។ ក្រសួងការពារជាតិអាមេរិក បានចេញសេចក្តីថ្លែងការបញ្ជាក់ថាការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិកនោះ បានវាយលើគោលដៅកន្លែងផ្ទុកអាវុធ និងកន្លែងធ្វើប្រតិបត្តិការរបស់សត្រូវក្នុងតំបន់២កន្លែង នៅលើទឹកដីស៊ីរីនិងលើទឹកដីក្នុង ប្រទេសអ៊ីរ៉ាក់។

In this Aug. 5, 2019 photo released by the U.S. Air Force, an F-35 fighter jet pilot and crew prepare for a mission at Al-Dhafra Air Base in the United Arab Emirates. The Biden administration has put a temporary hold on several major foreign arms sales initiated by former President Donald Trump. Officials say that among the deals being paused is a massive $23 billion transfer of stealth F-35 fighters to the United Arab Emirates. (Staff Sgt. Chris Thornbury/U.S. Air Force via AP)
សេចក្តីរាយការណ៍ពីអ្នកឃ្លាំមើលការវាយប្រហារនេះបញ្ជាក់ថា ការវាយប្រហាររបស់សហរដ្ឋ អាមេរិក បានសម្លាប់សេនាជន៥នាក់និងជាច្រើនទៀតបានរងរបួស។ លោកប្រធានាធិបតីអាមេរិកចូបៃដិន បានដាក់បញ្ជាលើការវាយប្រហារនេះ។ សូមបញ្ជាក់ថានេះ ជាការវាយប្រហារលើកទី២ ដែលលោក ចូបៃដិនបានបញ្ជាក្នុងការវាយតបតប្រឆាំងលើក្រុមសេនាជនគាំទ្រដោយអ៊ីរ៉ង់ ចាប់តាំងពីលោកបានឡើងកាន់តំណែងជាប្រធានាធិបតីថ្មីអាមេរិកមក៕

