កម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេសបានចំនួនជាង ៤លាននាក់
ក្រសួងសុខាភិបាលបានប្រកាសថា នៅថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២១ នេះថា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋទូទាំងប្រទេសបានចំនួនជាង៤លាននាក់ ក្នុងចំណោមមនុស្ស១០លាននាក់ ដែលត្រូវចាក់។
នៅថ្ងៃដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាបានសំដែងការអបអរសាទរ និងសូមជួយឧបត្ថម្ភនូវថវិកាចំនួន១០លានរៀលនិងសម្ភារផ្សេងទៀតជូនអ្នកដែលទទួលដូសទី៤លាន គឺបានប្រជាពលរដ្ឋអតីតយុទ្ធជន ឈ្មោះសូ ស អាយុ៦៥ឆ្នាំជា រស់នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។
ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែអំណរគុណនិងកោតសរសើរចំពោះក្រុមគ្រូពេទ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំចាក់វ៉ាក់សាំងជូនប្រជាជនយើង។សូមអរគុណចំពោះមិត្តចិនដែលបានជួយផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា ដែលធ្វើឱ្យកម្ពុជាឈានទៅសម្រេចបាននូវការចាក់វ៉ាកសាំងជាង៤០ភាគរយនៃចំនួនដែលត្រូវចាក់៕
