លោក ស៊ី ជិនពីង៖ កិច្ចសហប្រតិបត្តិការរវាងចិន និងរុស្ស៊ីបានផ្តល់សន្ទុះវិជ្ជមានដល់សហគមន៍អន្តរជាតិ

ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានជួបប្រជុំតាមវីដេអូជាមួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទនេះ នៅ០៣ថ្ងៃមុននៃការឈានមកដល់គម្របខួបមួយសតវត្សរ៍ នៃបក្សកុម្មុយនិស្តចិន និងក្នុងឱកាសខួបទី២០ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញារុស្ស៊ី-ចិន ស្តីពីអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិជាមិត្តល្អនឹងគ្នា ។

ក្នុងឱកាសនោះ លោក ស៊ី បានអះអាងថា កិច្ចសហប្រតិបត្តិការរវាងចិន និងរុស្ស៊ីបានផ្តល់សន្ទុះវិជ្ជមានដល់សហគមន៍អន្តរជាតិ នៅពេលដែលពិភពលោកកំពុងមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ ខណៈដែលមនុស្សជាតិកំពុងជួបនឹងវិបត្តិជាច្រើនក្នុងការអភិវឌ្ឍន៍ ហើយថា កិច្ចសហប្រតិបត្តិការចិន-រុស្ស៊ីជាគំរូសម្រាប់ទំនាក់ទំនងអន្តរជាតិថ្មីមួយ ។ ជាមួយគ្នានេះ លោក ពូទីន បានអបអរសាទរបក្សកុម្មុយនិស្តចិន (CPC) សម្រាប់គម្រប់ខួបមួយសតវត្សរ៍របស់ខ្លួន ហើយថា រុស្ស៊ីបានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរផលប្រយោជន៍គ្នាជាមួយ CPC នៅក្នុងប្រវត្តិសាស្ត្រ ហើយក៏សង្ឃឹមថា ក្រោមការដឹកនាំរបស់ CPC ចិននឹងបង្កើតសមិទ្ធិផលថ្មីៗក្នុងការអភិវឌ្ឍសង្គម និងដើរតួនាទីកាន់តែសំខាន់នៅក្នុងកិច្ចការអន្តរជាតិ ។ គួរកត់សម្គាល់ សេចក្តីថ្លែងការណ៍រួមមួយដែលត្រូវបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំរវាងលោក ស៊ី និងលោក ពូទីន បានបញ្ជាក់ថា ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ បានយល់ព្រមអូសបន្លាយពេលសន្ធិសញ្ញារវាងចិន និងរុស្ស៊ី ស្តីអំពីភាពជាអ្នកជិតខាងល្អ និងមិត្តល្អ ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner