នគរបាលខណ្ឌឬស្សីកែវ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ៤នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធ ករណី ធាក់ជនរងគ្រោះគំរាមយកម៉ូតូ

ភ្នំពេញ ៖ កម្លាំងកងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានឃាត់ខ្លួនជនសង្ស័យ ៤នាក់ជាបន្តបន្ទាប់ ក្នុងករណីលួចមានស្ថានទំងន់ទោស(ធាក់ជនរងគ្រោះគំរាមយកម៉ូតូ)នៅវេលាម៉ោង៣”៥០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំនុចបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២០;២១ ភូមិស្លែងដីដុះឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ជនសង្ស័យ៤នាក់ដែលធាក់ជនរងគ្រោះគំរាមយកម៉ូតូ រួមមាន ៖ ទី១/ឈ្មោះបឿន សុខហាងភេទប្រុសអាយុ២៦ឆ្នាំមុខរបរជាងដែកស្នាក់នៅផ្ទះលេខ៦ផ្លូវបេតុងភូមិទួលសង្កែសង្កាត់ទួលសង្កែទី១(មានសារធាតុញៀន)។ ទី២/ឈ្មោះនៅ ពៅភេទប្រុសអាយុ២៥ឆ្នាំមុខរបរគ្មានស្នាក់នៅផ្ទះជួលភូមិបឹងសាឡាងសង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវ(មានសារធាតុញៀន)។ ទី៣/ឈ្មោះឆោម រដ្ធាភេទប្រុសអាយុ២១ឆ្នាំមុខរបរសន្តិសុខឯកជនស្នាក់នៅភូមិ+ឃុំផ្សារសាមគ្គីក្រុងច្បារមនខេត្តកំពង់ស្ពឺ(មានសារធាតុញៀន)។ និងទី៤/ឈ្មោះយាន វិរត្ន័ភេទប្រុសអាយុ២២ឆ្នាំមុខរបរជាងដែកស្នាក់នៅផ្ទះជួលផ្លូងបេតុងភូមិទួលសង្កែសង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ(មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះបុីច ឧត្តមភេទប្រុសអាយុ២៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនជេធីអាយស្នាក់នៅភូមិត្រពាំងខ្លឹងសង្កាត់ចោមចៅខណ្ឌសែនសុខ។

សំភារះដកហូតរួមមាន
1/ម៉ូតូចំនួន៣គ្រឿង
-ម៉ូតូម៉ាកC125១គ្រឿងពណ័ខ្មៅសារីឆ្នាំ២០២០ពាក់ស្លាកលេខPP1FN7118
-ម៉ូតូម៉ាកSCOOPIពណ័ក្រហម១គ្រឿងពាក់ស្លាកលេខPP1IR5284
-ម៉ូតូម៉ាកSCOOPIពណ័ស១គ្រឿងពាក់ស្លាកលេខPP1IR8717

ដំណើររឿងហេតុ ៖ នៅថ្ងៃ ខែ ឆ្នាំខាងលើជនរងគ្រោះបានចេញពីផ្ទះគោលបំណងទៅធ្វើបុណ្យនៅឯខេត្តកំពង់ឆ្នាំងពេលជិះមកដល់ចំនុចកើតហេតុក៏មានជនសង្ស័យ៦នាក់ជិះម៉ូតូមកពីក្រោយពេលមកដល់ក៏បានធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះឲ្យដួលរួចគំរាមវាយជនរងគ្រោះៗបានទុកម៉ូតូចោលរត់យករួចខ្លួនបន្ទាប់មកជនសង្ស័យបានយកម៉ូតូជនរងគ្រោះជិះត្រលប់ក្រោយចូលPPវិញពេលមកដល់ចំនុចផ្លូវ១០០៣ក្រុម៤សង្កាត់ច្រាំចំរេះទី១ខណ្ឌឬស្សីកែវបានជួបនិងកំលាំងអធិការដ្ធានបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ព្រមទាំងស្រាវជ្រាវឃាត់ខ្លួនបាន២នាក់បន្តទៀត។

បច្ចុប្បន្ននេះ ជនសង្ស័យ៤នាក់ខាងលេី ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ កសាងសំណុំរឿងបញ្ជូនទៅតុលាការដេីម្បីផ្ដន្ទាទោសតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner