មាតិកាព័ត៌មានថ្ងៃត្រង់ សម្រាប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១

មាតិកាព័ត៌មានថ្ងៃត្រង់ សម្រាប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ផ្សាយផ្ទាល់វេលាម៉ោង ១២.៣០នាទី ដល់ម៉ោង ១៣.៣០នាទីរសៀល ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ លើកញ្ចក់ទូរទស្សន៍អប្សរា និងផេកហ្វេសប៊ុក AMS Central
១. សម្តេចតេជោ ហ៊ុន សែន អបអរសាទរ ខួប៧០ឆ្នាំថ្ងៃកំណើតគយ និងរដ្ឋាករ
២. សម្តេចតេជោហ៊ុន សែន ប្រកាសរកឃើញ អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ទី៤លាន ទទួលថវិកា ១០លានរៀល និងសម្ភារៈមួយចំនួនទៀត
៣. ក្រសួងសុខាភិបាល ជម្រុញអោយពង្រឹងការអនុវត្តន៍ វិធានការការពារ ការចម្លងវីរុសកូវីដ-១៩ ជាពិសេសបុគ្គលត្រូវចូលរួមជាចំបាច់ ឱ្យបានត្រឹមត្រូវ ខ្ជាប់ខ្ជួន និងម៉ត់ចត់
៤. ការចាក់វ៉ាក់សាំងកូវីដ-១៩ ទូទាំងប្រទេសសរុបបានចំនួនជាង ៤លាន១ម៉ឺន៩ពាន់នាក់ (គិតត្រឹមថ្ងៃទី២៨ ខែមិថុនា)
៥. អាជ្ញាធររាជធានីភ្នំពេញ សម្រេចបិទផ្សារបឹងកេងកង ១៤ថ្ងៃ ក្រោយរកឃើញករណីវិជ្ជមានជាបន្តបន្ទាប់
៦. ខេត្តកំពង់ចាម បើកយុទ្ធនាការចាក់ វ៉ាក់សាំង កូ វីដ ១៩ ជូនប្រជាពលរដ្ឋចំនួន៣២ម៉ឺននាក់
៧. ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៥នាក់ ជាសះស្បើយ២៩នាក់ និងស្លាប់ ១នាក់
៨. ខេត្តកណ្តាល កំណត់តំបន់លឿងទុំ និងបិទខ្ទប់ភូមិរកា ក្នុងឃុំរកា ស្រុកកណ្តាលស្ទឹង ដើម្បីទប់ស្កាត់កូវីដឪ
៩. ស្រី ស្លាត ទទួលផលប្រយោជន៍ច្រើនពីការចិញ្ចឹមក្របីក្នុងតំបន់ការពារធម្មជាតិ
១០. រដ្ឋលេខាធិការក្រសួងបរិស្ថាន៖ ចម្ការឈើដាំដើរតួនាទីសំខាន់ ខណៈការនាំចេញនិងប្រើប្រាស់ឈើពីព្រៃធម្មជាតិត្រូវបានរឹតបន្តឹង
១១. ខ្លាពពកត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទងាយរងគ្រោះថ្នាក់នៅក្នុងពិភពលោក
១២. កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅច្រើន តាមតំបន់ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា

វគ្គទី២ ទស្សនសារព័ត៌មាន និងព័ត៌មានកីឡា
១. គ្រូប្រដាល់គុនខ្មែរ ឈុត សេរី បានត្រឹមពោលពាក្យអាណិតកូនប្រុសក្រោយលទ្ធផលចេញមកបែបនេះ
២. ក្រុមគោជល់អេស៉្បាញបានយកឈ្នះក្រូអាត នៅវគ្គបន្ថែមម៉ោង១៥នាទី ២ដង ក្នុងលទ្ធផល ៥ទល់៣
៣. ក្រុមបារាំង និងស្វីស ស្មើគ្នា ៣ទល់៣ ប៉ុន្តែបារាំងធ្លាក់

វគ្គទី៣ បទយកការណ៍ ៖ ការចិញ្ចឹមទាចល័ត

វគ្គទី៤ ព័ត៌មានអន្តរជាតិ
១. ថៃរកឃើញករណីឆ្លងវីរុស COVID-19 បម្លែងខ្លួនថ្មី Beta ប្រភពដើមមកពីអាហ្វ្រិកខាងត្បូង
២. ២០២១៖ វៀតណាមត្រូវបានព្យាករណ៍ថា មានកំណើនសេដ្ឋកិច្ច ៦.៧ភាគរយ ទោះផ្ទុះកូវីដរលកទី៤
៣-លោក ស៊ី ជិនពីង៖ កិច្ចសហប្រតិបត្តិការរវាងចិន និងរុស្ស៊ីបានផ្តល់សន្ទុះវិជ្ជមានដល់សហគមន៍អន្តរជាតិ
៤-លោក ស៊ី ជិនពីង សាទរការបើកដំណើរការស្ថានីយ៍វារីអគ្គិសនី Baihetan ដែលជាទំនប់វារីអគ្គិសនីធំជាងគេបំផុតទី២លើពិភពលោកជាផ្លូវការ
៥-សហរដ្ឋអាមេរិកការពារការវាយប្រហារតាមផ្លូវអាកាសនៅតំបន់ព្រំដែនអ៊ីរ៉ាក់-ស៊ីរី ដោយនិយាយថា “ជាវិធានការចាំបាច់”
៦-អ៊ីរ៉ង់បង្កើតយន្តហោះដ្រូនយោធា ដែលមានសមត្ថភាពបំពេញបេសកកម្មទៅដល់តំបន់ឆ្ងាយៗនៃទ្វីបអឺរ៉ុប ទ្វីបអាហ្វ្រិក អាស៊ី និងរុស្ស៊ី

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner