ការសិក្សានៅអង់គ្លេស៖ ការចាក់វ៉ាក់សាំង Pfizer និង AstraZeneca លាយបញ្ចូលគ្នា បង្ហាញប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសកូវីដ-១៩

អង់គ្លេស៖ អ្នកវិទ្យាសាស្ត្រដែលសិក្សាលើករណីចាក់វ៉ាក់សាំងពីរលាយបញ្ចូលគ្នាបានចង្អុលបង្ហាញថា វ៉ាក់សាំង AstraZeneca ផ្សំជាមួយវ៉ាក់សាំង Pfizer អាចបង្កើតអង់ទីគ័រកម្រិតខ្ពស់ ហើយវាដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារប្រឆាំងនឹងវីរុសកូវីដ១៩ ។

ការរកឃើញថ្មីខាងលើនេះ គឺជាសញ្ញាល្អ និងមានប្រយោជន៍សម្រាប់ប្រទេសដែលមានវ៉ាក់សាំងតែមួយប្រភេទក្នុងចំនួនកំណត់ ។ ក្រៅពីការពិសោធន៍រវាងវ៉ាក់សាំងទាំងពីរនេះ អ្នកវិទ្យាសាស្ត្រក៏កំពុងសាកល្បងលើវ៉ាក់សាំងផ្សេងទៀតផងដែរ ហើយពួកគេជឿថា ការចាក់វ៉ាក់សាំងប្រភេទខុសគ្នាដោយទុកគម្លាត១២​សប្ដាហ៍ នឹងផ្ដល់ផលវិជ្ជមានដល់ប្រព័ន្ធភាពស៊ាំ ។

អ្នកសិក្សាស្រាវជ្រាវក៏បានបញ្ជាក់ផងដែរថា ការចាក់វ៉ាក់សាំងបញ្ចូលគ្នាមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ដែលផលប៉ះពាល់អាចមានរយៈពេលខ្លី និងស្រាលប៉ុណ្ណោះ ពោលគឺដូចគ្នាទៅនឹងការចាក់វ៉ាក់សាំងតែមួយមុខដែរ ៕ ប្រភព៖ Daily Mail

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner