ប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ រួមទាំងកម្ពុជា បានព្រមព្រៀងទម្លាក់កញ្ចប់ថវិកាចំនួន ៦ពាន់លានដុល្លារទៀត សំរាប់បេសកកម្មថែរក្សាសន្ដិភាពពិភពលោក

អត្ថបទដោយ៖
AMS OneMinute

ប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ រួមទាំងកម្ពុជា បានព្រមព្រៀងទម្លាក់កញ្ចប់ថវិកាចំនួន ៦ពាន់លានដុល្លារទៀត សំរាប់បេសកកម្មថែរក្សាសន្ដិភាពពិភពលោកដែលភាគច្រើននៅទ្វីបអាហ្រ្វិក និងមជ្ឈិមបូព៌ា។ នេះបើតាមសារព័ត៌មាន CNA ចុះថ្ងៃទី៣០ មិថុនា។

ក្នុងនាមជាប្រទេសស្រលាញ់សន្តិភាព កម្ពុជាមិនត្រឹមតែខិតខំថែរក្សាការពារសុខសន្តិភាពជូនខ្លួនឯង និងតំបន់ទេ តែថែមទាំងសកម្មជាមួយអង្គការសហប្រជាជាតិបញ្ជូនកងទ័ពមួកខៀវទៅបេសកកម្មថែរក្សាសន្តិភាពរបស់ អ.ស.ប ទៀត។

ក្នុងរយៈពេល១៥ឆ្នាំនេះ កម្ពុជាបានបញ្ជូនកម្លាំងសរុបចំនួន ៧.៥២៣នាក់ ក្នុងនោះមាននារីចំនួន ៤៦៦នាក់ ទៅកាន់ប្រទេសនៅអាហ្រ្វិក និងមជ្ឈិមបូព៌ា។

កងកម្លាំងយើង ដៃម្ខាងជ្រោងទង់ជាតិកម្ពុជា 🇰🇭 ការពារជាតិមាតុភូមិ ការពារបូរណភាពដែនដី ឯដៃម្ខាងទៀតជ្រោងទង់ជាតិអង្គការសហប្រជាតិ 🇺🇳 ជយបណ្តាប្រទេស និងប្រជាជាតិដែលកំពុងលិចលង់ដោយជម្លោះ និងសង្គ្រាម ឱ្យទទួលបានសន្តិភាព ដូចប្រទេសកំពុងអភិវឌ្ឍនានាលើពិភពលោក។

ប្រភព៖ CNA

ads banner