អាល្លឺម៉ង់ដកទ័ពចុងក្រោយរបស់ខ្លួនពីអាហ្វហ្គានីស្ថាន បន្ទាប់ពីបញ្ចប់បេសកកម្មជិត ២០ឆ្នាំរបស់ខ្លួននៅទីនោះ

អត្ថបទដោយ៖
AMS OneMinute

២០ឆ្នាំមុន អាល្លឺម៉ង់បានដាក់ពង្រាយកម្លាំងរបស់ខ្លួនជាង ១៥ម៉ឺននាក់នៅអាហ្វហ្គានីស្ថាន ដើម្បីជួយអាមេរិកបន្ទាប់ពីព្រឹត្តិការណ៍ក្រុមឧទ្ទាមអាល់កៃដានៅថ្ងៃទី១១ កញ្ញា ២០០១។

បេសកកម្មនេះផ្តាច់ជីវិតទាហានអាល្លឺម៉ង់ ៥៩នាក់ ហើយនៅដំណាច់ឆ្នាំ២០២០ បេសកកម្មនេះចំណាយជាង ១៥ពាន់លានដុល្លារសុទ្ធសឹងតែជាលុយប្រមូលពន្ធពីប្រជាជនអាល្លឺម៉ង់។ វាជាបេសកកម្មយូរបំផុត ថ្លៃបំផុត និងសម្រក់ឈាមច្រើនបំផុតរបស់អាល្លឺម៉ង់ ចាប់តាំងពីសង្គ្រាមលោកលើកទី ២។

យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ ជម្លោះអាហ្វហ្គានីស្ថានបានឆក់យកអាយុជីវិតជនស៊ីវិលជាង ៣៩.០០០នាក់ ចាប់តាំងពីឆ្នាំ២០០៩មក ក្នុងនោះមានទាហានអាមេរិកចំនួន ២.៤៤២នាក់ដែរ។

ឥឡូវនេះ សង្រ្គាមមិនទាន់បញ្ចប់ទេ។ តើអ្នកណាជាអ្នកឈ្នះ? តើអាល្លឺម៉ង់ទទួលបានអ្វី? ពិបាកឆ្លើយ។ យើងបានត្រឹមដឹងច្បាស់ថា អាហ្វហ្គានីស្ថានជាអ្នកចាញ់ ១០០ភាគរយ ព្រោះបាត់បង់សន្តិភាព និងស្ថិរភាព, ពិបាកស្តារស្ថានភាព, ប្រជាជនស្លាប់ច្រើន និងហេដ្ឋារចនាសម្ព័ន្ធខ្ទេចខ្ទីហិនហោចស្ទើរទាំងស្រុង។

“នាំគ្នាថែសន្តិភាពដែលរកបានដោយលំបាក”។

ប្រភព៖ DW

ads banner