ថវិកាចំនួន៥០លានយ៉េនដែលស្នើនិង៤៥ម៉ឺនដុលាអាមេរិក របស់ក្រុមហ៊ុនអ៊ីអន ខេមបូឌា ខូអិលធីឌីបានប្រគល់ជូនដល់ក្រសួងសុខាភិបាលកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
អត្ថបទដោយ៖
Hak Sarath
ពិធីប្រគល់និងទទួលនេះគឺបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០មិថុនានេះនៅទីស្តីការក្រសួងសុខាភិបាល ក្រោមវត្តមានរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោកសាស្រ្តាចារ្យម៉ម ប៊ុនហេង និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លោក TSUGUTOSHI SEKO។រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោកសាស្រ្តាចារ្យម៉ម ប៊ុនហេង បានថ្លែងថា ជំនួយមនុស្សធម៌ក៏ថ្លៃថ្លារបស់ក្រុមហ៊ុនអ៊ីអន ខេមបូឌា ខូអិលធីឌីគឺជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋភិបាលនិងប្រជាជនកម្ពុជា ជាពិសេសក្នុងកាល:ទេស:បច្ចុប្បន្ន ដែលបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នាដើម្បីជំរុញវិធានការការពារ ទប់ស្តាត់ និងឆ្លើយតបការរាលដាលនៃជំងឺកូវីដ១៩ឲ្យបានកាន់តែឆាប់រហ័ស៕
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។





