អតីតមេដឹកនាំអាហ្វ្រិកខាងត្បូង ត្រូវបានតុលាការ កាត់ទោសឱ្យជាប់ពន្ធនាគារ ១៥ខែ

 ដោយ៖ សៅ សម្ភស្ស

តុលាការកំពូលរបស់ប្រទេសអាហ្វ្រិកខាងត្បូង បានកាត់ទោសអតីតប្រធានាធិបតី លោក Jacob Zuma ឱ្យជាប់ ពន្ធនាគាររយៈពេល ១៥ខែ កាលពីថ្ងៃអង្គារ៍ ពីបទមិនបានបង្ហាញខ្លួនក្នុងការ ស៊ើបអង្កេត អំពើពុក រលួយ ក្រោយតុលាការ បានទុកពេល ៥ថ្ងៃ ឱ្យគាត់ បង្ហាញខ្លួន​នៅចំពោះមុខ​ប៉ូលីស។

លោក Zuma មិនបានបង្ហាញមុខនៅក្នុងការស៊ើបអង្កេត ដែលដឹកនាំដោយអនុប្រធានយុត្តិធម៌លោក Raymond Zondo កាលពីខែកុម្ភៈ ហើយមេធាវីរបស់អ្នកស៊ើបអង្កេត បាន សុំដីការពីតុលាការ ដើម្បី សុំ ឱ្យ មានការ ដាក់ពន្ធនាគារលោក។  

លោក Amanda Gouws សាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Stellenbosch មានប្រសាសន៍ថា៖ « គាត់បានលុបចោល ជម្រើស ផ្លូវច្បាប់ របស់គាត់ ទាំងអស់ ពីព្រោះ គ្មាន តុលាការ ជាន់ ខ្ពស់ណា ដែ លត្រូវប្តឹងឧទ្ធរណ៍លោក នោះទេ។ ជាទូទៅ តុលាការធម្មនុញ្ញ ជា កន្លែងចុ ងក្រោយ ដែល លោក ត្រូវប្រឈម មុខ ចំពោះ ករណីលោក»។  

គួរបញ្ជាក់ផងដែរថា លោក Zuma អាយុ ៧៩ឆ្នាំ ចាញ់ ឆ្នោត ដោយ លោក ប្រធានាធិបតី Cyril Ramaphosa ក្នុងឆ្នាំ២០១៨។ ចាប់តាំងពីពេលនោះមកគាត់បានប្រឈមមុខ នឹងវិធានច្បាប់នានា ដែល រួមមានការចោទប្រកាន់ពីបទពុករលួយធំៗ ក្នុងកំឡុងពេលលោកកាន់តំណែង៕

ប្រភព៖

Former S.African leader Zuma sentenced to 15 months in jail

https://www.reuters.com/world/africa/south-africas-top-court-says-ex-leader-zuma-contempt-absences-2021-06-29/

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner