និស្សិតនាយទាហាន កម្ពុជាម្នាក់ទៀត បានទទួលសញ្ញាប័តក្រហម ពីប្រទេសរុស្សី

យោងតាមទំព័រហ្វេសប៊ុកឈ្មោះថា សិក្ខាកាមយោធាកម្ពុជាសិក្សានៅសហព័ន្ធរុស្ស៊ី នៅយប់ថ្ងៃទី៣០មថុនាឆ្នាំ២០២១ បានឲ្យដឹងថា
នាយទាហានទី៣ របស់កម្ពុជា ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពីគ្រឹះស្ថានអប់រំយោធា នៃក្រសួងការពារប្រទេសរុស្ស៊ី ជាមួយនឹងនិទ្ទេសល្អណាស់ ឬសញ្ញប័ត្រក្រហម ។

នាយទាហានរូបនាោះ គឺលោកអនុសេនីយ៍ទោ អ៊ឹង គឹមហួរ ដែលបានបញ្ចប់សិក្សាពីបណ្ឌិត្យសភាជាន់ខ្ពស់កងទ័ពអាកាស នៃកងកម្លាំងប្រដាប់អាវុធ ទីក្រុងស៊ីហ្សារាន់សហព័ន្ធរុស្ស៊ី។ គូសបញ្ជាក់ផងដែរថា ក្នុងឆ្នាំ ២០២១ នេះ កម្ពុជាមាននាយទាហានកម្ពុជាចំនួន៣ រូប ដែលបានបញ្ចប់ការសិក្សាដោយនិទ្ទេសល្អណាស់ ទទួលបាន ឬសញ្ញាប័ត្រក្រហម ពីគ្រឹះស្ថានអប់រំយោធារុស្ស៊ីបីផ្សេងៗគ្នា ដោយក្នុងនោះកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ មាននិស្សិតនាយទាហាន២រូបគឺ លោកអនុសេនីយ៍ទោ ច័ន្ទ សុវណ្ណតារា ជំនាញវិទ្យុទាក់ទងកងទ័ពឆ័ត្រយោងនិងលោកអនុសេនីយ៍ទោ ឡេង គន្ធីសុបញ្ញាជំនាញប្រព័ន្ធបណ្តាញប៉ុស្តិវិទ្យុ។

ចំណែកឯថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២១ គឺលោកអនុសេនីយ៍ទោ អ៊ឹង គឹមហួរ ជំនាញ វិស្វករឧទ្ធម្ភាគចក្រ ពីសាលាបណ្ឌិតសភាយោធាទ័ពអាកាស។ យោងតាមលោកឧត្តមសេនីយ៍ត្រី ប៉ែន ពិសិដ្ឋ អនុព័ន្ធយោធាកម្ពុជាប្រចាំ សហព័ន្ធរុស្ស៊ីបានអោយដឹងថា ក្នុងឆ្នាំ២០២១នេះ មានសិក្ខាកាមយោធាកម្ពុជា សរុបចំនួន៦៣រូប មកពី ១៦គ្រឹះស្ថានឧត្តមសិក្សាជាន់ខ្ពស់ និងសាលាបណ្ឌិតសភាយោធា នៃសហព័ន្ធរុស្ស៊ី បានបញ្ចប់ការសិក្សាដោយជោគជ័យ។ នាពេលចុងក្រោយនេះ នៅថ្ងៃទី២៦មិថុនា ឆ្នាំ២០២១ មានសិក្ខាកាមយោធាកម្ពុជាចំនួន៧ រូប បានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងប្រទេសរុស្សី។

ក្នុងនោះ មានសិក្ខាកាមយោធាចំនួន៥នាក់ បានសិក្សារយះពេល៦ ឆ្នាំ នៅសាលាបណ្ឌិត្យសភាជាន់ខ្ពស់កងទ័ពជើងអាកាស នៃកងកម្លាំងប្រដាប់អាវុធ ទីក្រុងវ៉ូរ៉ូញ៉េស (Voronenz) សហព័ន្ធរុស្ស៊ី រួមាន លោក អនុសេនីយ៍ទោ វង្ស ច័ន្ទរង្សី លោកអនុសេនីយ៍ទោ គង់ ស៊ីដារ៉ា លោកអនុសេនីយ៍ទោ ហេង ដាវិត អនុសេនីយ៍ទោ មាស ពិសិដ្ឋ និង អនុសេនីយ៍ទោ ជិន កាភារម្យ។ ចំណែក២រូបទៀត បានបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងរយះពេល ៦ ឆ្នាំ សាខាសាលាបណ្ឌិត្យសភាយោធា ផ្គត់ផ្គង់សំភារៈបច្ចេកទេស ទីក្រុងអ៊ូម (Omsk) សហព័ន្ធរុស្ស៊ី រួមមានលោកអនុសេនីយ៍ទោ គឹមឡេង បូឡែន និង លោកអនុសេនីយ៍ទោ គង់ ណារ៉ា។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner