លោក ស៊ី ជិនពីង ប្រកាសថា ប្រទេសចិនបានសម្រេចការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ

នៅក្នុងមហាសន្និបាតអបអរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិននៅថ្ងៃទី ១ ខែកក្កដា លោក ស៊ី ជិនពីង មេដឹកនាំកំពូកនៃបក្សនិងរដ្ឋចិនបានប្រកាសយ៉ាងឱឡារិកថា ប្រទេសចិនបានសម្រេចការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ។

លោក ស៊ី ជិនពីង​ ថ្លែងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់នៃបក្សទាំងមូលនិងប្រជាជនទូទាំងប្រទេស ប្រទេសចិនបានសម្រេចការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ បច្ចុប្បន្ន កំពុងតស៊ូព្យាយាមបោះជំហានទៅកាន់គោលដៅសម្រេចការកសាងដោយគ្រប់ជ្រុងជ្រោយនូវប្រទេសខ្លាំងខាងសង្គមនិយមទំនើប ។ នេះជាមហាកិត្តិយសនៃប្រជាជាតិចិន ប្រជាជនចិននិងបក្សកុម្មុយនិស្តចិន ។

តាំងពីកំណែទម្រង់និងបើកទូលាយមក បក្សកុម្មុយនិស្តចិនបានចាត់ចែងជាយុទ្ធសាស្ត្រចំពោះការកសាងសង្គមនិយមទំនើប នៅដើមឆ្នាំ២០២១នេះ ប្រទេសចិនបានបញ្ចប់ភារកិច្ចដ៏សែនលំបាកដែលលុបបំបាត់ភាពក្រីក្របំផុត ប្រជាជនក្រីក្រនៅជនបទចំនួន ៩៨៩៩ ម៉ឺននាក់ក្រោមខ្សែបន្ទាត់ស្តង់ដារក្រីក្របច្ចុប្បន្នសុទ្ធតែបានចេញផុតពីភាពក្រីក្រទាំងអស់ ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner