សម្តេចតេជោ ហ៊ុន សែន ៖ គុកសាងសង់ឡើង សម្រាប់ដាក់មនុស្ស អ្នកមិនគោរពច្បាប់ ចេញប៉ុន្មាននាក់ ចាប់ទាំងអស់
ភ្នំពេញ៖ ក្នុងពេលដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា គុកសាងសង់ឡើង សម្រាប់ដាក់មនុស្ស ដែលធ្វើខុសនឹងច្បាប់ ចំពោះអ្នកមិនគោរពច្បាប់ ត្រូវចាប់ដាក់គុក ទោះបីជាពេលនេះ ក្នុងពន្ធនាគារកំពុងប្រឈម នឹងការឆ្លងកូវីដ១៩ក៏ដោយ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ សំដៅដល់អ្នកមិនព្រមស្តាប់ តាមវិធានការសុខាភិបាល និង អ្នកដែលបង្កដល់បញ្ហាសង្គម នាពេលនេះ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «គុកមាន បើមិនស្តាប់ចាប់ដាក់ទៅ ចេញប៉ុន្មានចាប់ទាំងអស់ អ្នកឯកចង់ធ្វើអ្វីធ្វើនៅប្រទេសអ្នកឯងទៅ»៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕



