ខ្លឹមសារសំខាន់នៃសាររបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១ កក្កដា ២០២១ ស្តីពីបញ្ហាកូវីដ១៩នៅកម្ពុជា
១. រាជរដ្ឋាភិបាលចំណាយមួយខែជាង ៤០លានដុល្លារ សម្រាប់ជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋប្រមាណ ៧០ម៉ឺនគ្រួសារ បូកនឹងកម្មករ និយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍
២. រាជរដ្ឋាភិបាលកម្ពុជា មិនទាន់ដល់ថ្នាក់ក្ស័យធនគ្មានប្រាក់បើកជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដូចការឃោសនារបស់ជនមួយចំនួននោះឡើយ
៣. ការស្លាប់ក្នុងរបប ប៉ុល ពត កម្សត់ណាស់ តែការស្លាប់ដោយជំងឺកូវីដ១៩ ក៏កម្សត់ដែរ។ យ៉ាងហោចណាស់មានមឈូសដាក់ឱ្យបានត្រឹមត្រូវ
៤. សម្តេចតេជោ ហ៊ុន សែន បញ្ជានាយឧត្តមសេនីយ៍ សៅ សុខា យកឈើដែលរឹបអូសបានរៀបចំធ្វើក្តាមឈូស។ ការរៀបចំមឈូសជូនសពបានត្រឹមត្រូវ គឺជាការគោរពដល់សព។
៥. ពេទ្យដែលដាក់ឈ្មោះចូលក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីតែបានចូលក្របខណ្ឌ ហើយមិនចូលរួមបំពេញការងារ ត្រូវលុបឈ្មោះចេញ
៦. ចំណូលបានពីព្រះរាជឧបត្ថម្ភពីព្រះមហាក្សត្រ សម្តេចម៉ែ និងការឧបត្ថម្ភពីសប្បុរសជន ជនរួមជាតិ មានរហូតដល់ទៅ ១២២លានដុល្លារ
៧. សម្តេចតេជោបើកឱកាសឱ្យក្រុមហ៊ុនឯកជន អាចប្រើឧបករណ៍តេស្តរហ័ស ដើម្បីតេស្តសុខភាពបុគ្គលិក
៨. នៅអារ៉ាប់ និងមជ្ឈិមបូព៌ា ព្រមទាំងសម្តេចផងបានប្រើថ្នាំបុរាណចិន
៩. កម្ពុជាប្តេជ្ញាទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋឱ្យបាន១០លាននាក់ នៅជំហានដំបូង និងដល់ក្មេងអាយុក្រោម ១៨ឆ្នាំ។ ការចាក់វ៉ាក់សាំងនឹងប្រឹងប្រែងបញ្ចប់ត្រឹមខែវិច្ឆិកា ២០២១។
១០. ចិនជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំងជូនកម្ពុជា។ ក្នុងខែកក្កដានេះ កម្ពុជាទទួលបានវ៉ាក់សាំងពីចិនចំនួន ៥លានដូស ក្នុងនោះថ្ងៃទី៦ កក្កដា ទទួលបាន Sinopharm ១លានដូស, ថ្ងៃទី១០ កក្កដា ទទួលបាន Sinopharm ១លានដូស និង Sinovac ៣លានដូស។
១១. យុទ្ធសាស្ត្រ៥ ក្នុងការទប់កូវីដបំប្លែងថ្មី (delta) រួមមាន៖
- ពង្រឹងការគ្រប់គ្រងច្រកចេញចូលទាំងព្រំដែនគោក ទឹក និងផ្លូវអាកាស,
- ធ្វើតេស្ត ពិសេសត្រូវធ្វើតេស្តរហ័សនៅតាមព្រំដែន,
- ចត្តាឡីស័កឱ្យបានត្រឹមត្រូវ ពង្រឹង និងផ្គត់ផ្គង់មណ្ឌលចត្តាឡីស័កឱ្យបានគ្រប់គ្រាន់ ជាពិសេសខេត្តជាប់ព្រំដែនថៃ,
- ដាក់ព្យាបាលដាច់ដោយឡែកសម្រាប់អ្នកវិជ្ជមានមេរោគបំប្លែងថ្មី
- ចត្តាឡីស័កត្រូវធ្វើដល់២១ថ្ងៃ៕
