ធនាគារពិភពលោក នឹងបង្កើនការផ្តល់មូលនិធិវ៉ាក់សាំងកូវីដ-១៩ ដល់ទៅ ២០ ពាន់លានដុល្លារ

ធនាគារពិភពលោក (World Bank) នៅ​ថ្ងៃពុធនេះ​  បាន​សន្យាថា​ នឹង​បង្កើន​មូល​និធិ​ សម្រាប់​ការ​ទិញ​វ៉ាក់​សាំង​កូវីដ-១៩ និងបង្កើន​​កញ្ចប់មូលនិធិ​ដល់ទៅ​ ២០ ពាន់លានដុល្លារច្រើន​ជាងគោល​ដៅមុនៗ​ ដែល​មាន​ត្រឹម ១២ ពាន់លានដុល្លារ​ ដោយ​​តម្រូវការហិរញ្ញប្បទានពី​ប្រទេស​កំពុងអភិវឌ្ឍន៍កំពុង​កើន​ឡើង​ខ្លាំង​។

ប្រធានធនាគារពិភពលោក លោក David Malpass និយាយថា​ ធនាគារអភិវឌ្ឍន៍​ពិភពលោក​ បាន​ផ្តល់​ថវិ​កាជាង ៤ ពាន់លានដុល្លារដល់ប្រទេស​កំពុងអភិវឌ្ឍន៍ចំនួន ៥១ ប្រទេស​សម្រាប់ទិញ​ និង​ចែក​ចាយ​វ៉ាក់សាំងទូទាំង​ពិភព​លោក​ ហើយគ្រោង​នឹង​បន្ថែម​​ប្រាក់រាប់ពាន់លាន​ដុល្លារទៀត​សម្រាប់ ២៥​ ប្រទេស​បន្ថែម​ទៀត​ក្នុងពេលឆាប់ៗនេះ។

លោក Malpass បានប្រាប់អ្នកយកព័ត៌មានថា៖ «មានផែ​ន​ការ​​ជាច្រើន​ទៀត ដែល​នឹង​ត្រូវ​អនុវត្ត​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ» ដោយលោក​បាន​លើក​ឡើង​អំពីសំណើសរុបចំនួន ៤១ ច្បាប់​ទៀត ដែល​ ទទួល​ពីបណ្តាប្រទេសអាហ្វ្រិក ដែល​ប្រជាជនតិចជាងពាក់កណ្តាលនៅប្រទេស​នេះ​ទើប​ទទួល​បាន វ៉ាក់​សាំង​។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ និងអង្គការសុខភាព​ពិភពលោក​​ បានជំរុញឱ្យក្រុមប្រទេស​សេដ្ឋកិច្ចនាំមុខ ឬG20 ត្រូវ​សម្រេច​ចាក់វ៉ាក់សាំង​ដល់ ប្រជាជន​គោល​ដៅ​យ៉ាងហោចណាស់ ៤០ ភាគរយនៅចុង​ឆ្នាំ ២០២១ និងឱ្យ​បាន​ ៦០ ភាគរ​យ​នៅ​ពាក់​កណ្តាល​ឆ្នាំ​ ២០២២ ។

ប្រភពដដែលនេះ ក៏​បាន​ជំរុញឱ្យប្រទេសសេដ្ឋកិច្ច G20 ធ្វើ​ជំនួប​គ្នានៅសប្តាហ៍ក្រោយ​នៅ​ប្រទេស​អ៊ីតាលី​ ដើម្បី​អនុម័​តគោលដៅចែក​រំលែកវ៉ាក់សាំងយ៉ាងតិច ១ ពាន់លាន​ដូស​ឱ្យ​ប្រទេសកំពុងអភិវឌ្ឍន៍នៅឆ្នាំនេះ​ និង​បង្កើនហិរញ្ញប្បទាន និង​លុបបំបាត់ឧបសគ្គពាណិជ្ជកម្មនៅក្នុង​ខ្សែសង្វាក់ផ្គត់ផ្គង់វ៉ាក់សាំង​ផងដែរ​។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner