ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៤៣នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺជាអ្នកក្រុងកំពង់ចាម៤នាក់, ស្រុកបាធាយ៩នាក់, ស្រុកជើងព្រៃ១០នាក់, ស្រុកព្រៃឈរ៦នាក់, ស្រុកស្រីសន្ធរម្នាក់នាក់, ស្រុកកំពង់សៀម៣នាក់ ស្រុកកងមាស៦នាក់, មកពីខេត្តបកំពង់ធំ២នាក់ និងមកពីខេត្តត្បូងឃ្មុំ២នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់ គឺទី១ជាស្ត្រី ឈ្មោះ ជឹម សំបូរ អាយុ៥២ឆ្នាំ នៅភូមិព្រៃចារ ឃុំព្រៃចារ ស្រុកជើងព្រៃ និងទី២ ស្ត្រីឈ្មោះ ដុស អែម អាយុ៦២ឆ្នាំ នៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner