សភាពាណិជ្ជកម្មលាវនិញនៅកម្ពុជា ផ្តល់សម្ភារៈបង្ការជំងឺកូវីដ-១៩ ដល់ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា (មានវីដេអូ)

Video Link: https://fb.watch/6uBzWHNL7A/

ភ្នំពេញ៖ តំណាងលោក Wang Peng ប្រធានសមាគមពាណិជ្ជកម្មខេត្តលាវនិញប្រទេសចិនប្រចាំកម្ពុជា ដឹកនាំដោយ លោក Zhang Lingfeng អនុប្រធានសមាគមន នាំយកអំណោយជាម៉ាស់ ជែលលាងដៃ និង ថ្នាំពេទ្យ ផ្តល់ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកទូរទស្សន៍អប្សរា នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ តាមរយៈវិទ្យុមិត្តភាពកម្ពុជា-ចិន ប្រចាំនៅកម្ពុជា។

ក្នុងឱកាសនោះ លោក Zhang Lingfeng បានផ្តាំផ្ញើសួរសុខទុក្ខពី ប្រធានសមាគមពាណិជ្ជកម្មខេត្តលាវនិញប្រទេសចិន ប្រចាំកម្ពុជា និងបានកោតសរសើរចំពោះទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំកំពូលចិន និងកម្ពុជា ដែលអាចនិយាយបានថា ជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ធ្វើឲ្យពលរដ្ឋ ជាពិសេសអ្នកវិនិយោគទុនចិន-កម្ពុជា អាចមានឱកាសធ្វើពាណិជ្ជកម្មជាមួយគ្នាប្រកបដោយភាពសុខសាន្ត។ លោកក៏បានស្វែងយល់ពីការផ្សព្វផ្សាយរបស់ស្ថានីយវិទ្យុទូរទស្សន៍អប្សរា ដែលជាប្រព័ន្ធផ្សព្វផ្សាយមួយមានប្រវត្តិ និងការផ្សព្វផ្សាយបានទូលំទូលាយកន្លងមក។

ជាការឆ្លើយតប លោក ខ្វៃ អាទិត្យា អគ្គនាយក អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកប្រធាននិងសហការីនៃសមាគមពាណិជ្ជកម្មខេត្តលាវនិញប្រទេសចិនប្រចាំកម្ពុជា ដែលបានចូលរួមសហការផ្តល់សម្ភារៈទប់ស្កាត់ជំងឺ កូវី-១៩ ដែលកាយវិការនេះចូលរួមសហការលើកកម្ពស់សុខភាពសាធារណៈ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលជាពិសេសការឆ្លើយតបនឹងសភាពការណ៍ជាក់ស្តែងនៃការរីករាលដាលនៃជំងឺនេះនៅលើពិភពលោក ក៏ដូចជានៅកម្ពុជា។

លោក ខ្វៃ អាទិត្យា លើកឡើងថា ប្រទេសកម្ពុជានិងចិន មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាប្រវត្តិសាស្រ្ត គ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែម តាំងពីថ្នាក់ដឹកនាំកំពូល រហូតកិច្ចសហការភាពជាដៃគូ នៃស្ថាប័នផ្សេងៗ។ ទំនាក់ទំនងនៃប្រទេសទាំងពីរនេះ នាំមកផលប្រយោជន៍ដល់ប្រទេស និងប្រជាជន កាន់តែរីកចម្រើនរុងរឿងតទៅមុខជានិច្ច។ សូមបញ្ជាក់ថា សមាគមពាណិជ្ជកម្មខេត្តលាវនិញប្រទេសចិនប្រចាំកម្ពុជា បានផ្តល់ជូនស្ថានីវិទ្យុនិងទូរទស្សន៍អប្សរា នូវសម្ភារៈបង្ការជំងឺកូវីដ-១៩ រួមមាន ជែលលាងដៃចំនួន 500ដប, ម៉ាស់ចំនួន 12,000 ម៉ាស់ និងថ្នាំពេទ្យចំនួន ២៨០ប្រអប់ ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner