ជនសង្ស័យ ២នាក់ បានធ្វើសកម្មភាពលួចតុ និងកៅអី នៅអាហារដ្ឋានមួយកន្លែងបានសម្រេច តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពលួចតុ និងកៅអី នៅអាហារដ្ឋាន ភ្នំពេញ៨៨ មួយកន្លែង បានសម្រេចហើយ តែត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម បានធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១១ និង៤៥នាទីយប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បុរសជាជនសង្ស័យទាំង២នាក់នេះ មិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយនោះទេ។

បើតាមប្រភពព័ត៌មានពីបងប្រុសរត់កង់បីម្នាក់ សូមមិនបញ្ចេញឈ្មោះ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ បានឃើញជនសង្ស័យ២នាក់ បើកម៉ូតូសណ្តោងរុឺម៉កមួយគ្រឿង មកឈប់នៅអាហារដ្ឋាន ភ្នំពេញ៨៨ រួចហើយជនសង្ស័យម្នាក់ ក៏បានដើរទៅមើលផ្លូវនៅខាងមុខ ខណៈពេលនោះ ជនសង្ស័យម្នាក់ទៀត បានធ្វើសកម្មភាពយកដង្កាប់កាត់ខ្សែចេញលួចយកតុ និងកៅអីរួមទាំងរបស់របរមួយចំនួនលើកយកមកដាក់លើម៉ូតូសណ្តោងរុឺម៉ក រួចបើកដឹកគេចចេញពីអាហារដ្ឋាន ភ្នំពេញ៨៨ ធ្វើដំណើរទៅតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បូង ទើបរូបគាត់បានរត់ទៅប្រាប់សន្តិសុខដែលកំពុងតែដេកយាមនៅទីនោះ ឱ្យរាយការណ៍ទៅកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម ឱ្យចុះមកធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ បានភ្លាមៗតែម្តង។ បន្ទាប់មកបុរសជាសន្តិសុខឈ្មោះ សឿង រ៉ាលី អាយុ ៤១ឆ្នាំ មុខរបរ ជាសន្តិសុខយាមនៅ អាហារដ្ឋាន ភ្នំពេញ៨៨ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែក្រោម។

បច្ចុប្បន្ន នេះ ជន សង្ស័យ ទាំង២នាក់ ត្រូវ បាន កម្លាំង សមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម កំពុង សាក សួរ ដេីម្បី កសាង សំណុំ រឿង បញ្ជូន ទៅ កាន់ ជំនាញ នៃ អធិការ ខណ្ឌ ចាត់ការទៅតាមនីតិវិធី ៕ ដោយ/ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner