អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៣លាន៨៦ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៩៨ម៉ឺននាក់ និងជាសះស្បើយ១៦៨លាន២៩ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨៣លាន៨៦ម៉ឺន៣ពាន់៦៩០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៩៨ម៉ឺន២៤៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៨លាន២៩ម៉ឺន៨៧៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៥៨ម៉ឺន១៩៨នាក់ ស្លាប់ចំនួន៦២ម៉ឺន១ពាន់១៦១នាក់ និងជាសះស្បើយចំនួន២៩លាន៧ម៉ឺន២ពាន់៨៨១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៥០ម៉ឺន២ពាន់៣៦២នាក់ ស្លាប់៤០ម៉ឺន១ពាន់៦៨នាក់ និងជាសះស្បើយ២៩លាន៦០ម៉ឺន៥ពាន់៧៧៩នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៨លាន៦៨ម៉ឺន៧ពាន់៤៦៩នាក់ ស្លាប់ចំនួន៥២ម៉ឺន២ពាន់៦៨នាក់ និងជាសះស្បើយ១៦លាន៩៨ម៉ឺន៩ពាន់៣៥១នាក់ ៕ ប្រភព៖ worldometers
