ឃ្លាំងស្ដុកប្រេង នៅស្រុកស្អាង ត្រូវបានអគ្គិភ័យឆាបឆេះ
កណ្ដាល៖ កម្លាំងសមត្ថកិច្ចបានអន្ដរាគមន៍ពន្លត់ លើករណីអគ្គិភ័យមួយបានកើតឡើង ដោយឆេះឃ្លាំងស្ដុកប្រេងនៅចំណុចភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាលយ៉ាងសន្ធោសន្ធៅ នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១។
ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ បញ្ជាក់ថា ក្រោយទទួលព័ត៌មាននេះភ្លាម បានដឹកនាំកម្លាំង ដោយផ្ទាល់ចុះអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ៣គ្រឿង នៅកន្លែងកើតហេតុ។ សម្រាប់មូលដ្ឋាន នៃករណីអគ្គិភ័យនេះ សមត្ថកិច្ចមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេ៕
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។













