រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន៖ មនុស្ស១៧នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះយោធា
អត្ថបទដោយ៖
ធី ដា
ហ្វីលីពីន៖ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Delfin Lorenzana បានឱ្យដឹងថាមនុស្សយ៉ាងហោច ១៧នាក់បានស្លាប់ និង៤០នាក់ទៀតត្រូវបានជួយសង្រ្គោះ បន្ទាប់ពីយន្ដហោះយោធាហ្វីលីពីនមួយគ្រឿងបានធ្លាក់ នៅថ្ងៃអាទិត្យនេះ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Delfin Lorenzana បានបញ្ជាក់ទៀតថាយន្ដហោះយោធាខាងលើដែលមានផ្ទុកមនុស្សយ៉ាងហោច ៨៥នាក់បានធ្លាក់កំឡុង ពេលព្យាយាមចុះចតនៅលើកោះ Jolo នៃខេត្ត Sulu។
លោកបន្ថែមថា មកទល់ពេលនេះ មនុស្ស៤០នាក់ត្រូវបានជួយសង្គ្រោះពីបំណែកដែលបានឆាបឆេះនៃ យន្ដហោះយោធាដឹកជញ្ជូនធុន C-130។ ភ្លាមៗនោះ យោធាហ្វីលីពីនមិនទាន់អាចបញ្ជាក់ពីមូលហេតុដែលបណ្ដាលឱ្យយន្ដហោះយោធាខាងលើធ្លាក់នោះទេ ខណៈក្រុមអ្នកជួយសង្រ្គោះកំពុងបន្ត ប្រតិបត្តិការជួយសង្រ្គោះរបស់ពួកគេនៅឡើយ៕ ប្រភព: AFP
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
