គ្រូបង្វឹក គីម ភក្កី និយាយថា ជ័យជំនះលើព្រៃវែង ជាការបង្ហាញទម្រង់លេងសាមគ្គីគ្នាយ៉ាងល្អ និងជាយុទ្ធសាស្រ្តត្រៀមប្រកួតបន្ទាប់


្រុមបាល់ទាត់បឹងកេត ទទួលបាន៣ពិន្ទុ បន្ទាប់ពីយកឈ្នះក្រុមបាល់ទាត់ខេត្តព្រៃវែង ការប្រកួតលីគកំពូល ឆ្នាំ២០២១ សប្តាហ៍ទី៦ នាកីឡដ្ឋាន ខេត្តព្រៃវែង កាលពីចុងសប្តាហ៍ ។


បន្ទាប់ពីទទួលបាន៣ពិន្ទុ លើក្រុមម្ចាស់ផ្ទះព្រៃវែង គ្រូបង្វឹករបស់បឹងកេត លោក គីម ភក្កី និយាយថា គឺជាការបង្ហាញទម្រង់លេងសាមគ្គីគ្នាយ៉ាងល្អនៅក្នុងក្រុម ហើយយុទ្ធសាស្រ្តនឹងត្រៀមនៅប្រកួតបន្តបន្ទាប់ទៀត ។ គ្រូបង្វឹករូបនេះ អះអាងថា ៣គ្រាប់របស់ វឌ្ឍនាកា យកឈ្នះព្រៃវែង វាជាសញ្ញាល្អបញ្ជាក់ថាកីឡាករគ្រប់រូបត្រៀមខ្លួនបានល្អសម្រាប់ការប្រកួត នៅក្នុងក្រុម និងអ្នកគាំទ្រ ជាពិសេសទម្រង់លេងកីឡាករ ចាន់ វឌ្ឍនាត្រឡប់មកល្អវិញហើយ ។



គួរបញ្ជាក់ថា នេះជាលើកដំបូង ហើយដែល លោក គីម ភក្ដី បានដាក់ ចាន់ វឌ្ឍនាកា ជាជម្រើស ១១ នាក់ដំបូង ក្នុងការប្រកួត ជាមួយ ខេត្តព្រៃវែង ខណៈ ៤ប្រកួតកន្លងមកកីឡាករ មានដើមកំណើតពីខេត្តកំពតនេះ បានត្រឹមកីឡាករបម្រុងក្នុងនោះប្រកួតចុងក្រោយជួបជាមួយក្រុមសូលទីឡូអង្គរ វឌ្ឍនាកា បានត្រឹមកម្ដៅសាច់ដុំ តែមិនបានចូលលេងនោះទេ ៕ ( ប្រភពរូបភាពបឹងកេត )
