ពលរដ្ឋក្នុងខេត្តចំនួន៣ ភាគខាងត្បូងបឹងទន្លេសាប នឹងទទួលផលប្រយោជន៍ច្រើនពីគម្រោងស្រោចស្រព រំដោះទឹកទាំង៦របស់ជប៉ុន
ពោធិ៍សាត់ ៖បន្ទាប់ពីគម្រោងស្ដារឡើងវិញនូវប្រព័ន្ធស្រោចស្រពនិងរំដោះទឹកនៅខាងលិចបឹងទន្លែសាប ទាំង៦របស់ជប៉ុន ដែលស្ថិតនៅក្នងខេត្តកំពង់ឆ្នាំង-ពោធិ៍សាត់និងបាត់ដំបង ធ្វើរួចរាល់ហើយ ប្រជាពលរដ្ឋដែលជាប្រជាកសិករ នឹងទទួលបានផលប្រយោជន៍ជាច្រើនក្នុងការបង្កបង្កើនផល។នេះបើតាមការបញ្ជាក់ពី លោកAkio Yamashita ប្រធានគម្រោងស្ដារឡើងវិញនូវប្រព័ន្ធស្រោចស្រពនិងរំដោះទឹក ប្រចាំខេត្តកំពង់ឆ្នាំង-ពោធិ៍សាត់និងបាត់ដំបង។

គម្រោងទាំង៦នោះរួមមាន៖២គម្រោងស្ថិតក្នុងខេត្តបាត់ដំបង (អនុគម្រោងរាមគុននិងប្រឡាយពោធិ៍),៣គម្រោងស្ថិតក្នុងខេត្តពោធិ៍(អនុគម្រោងវត្តលួង ,វត្តជ្រេនិងអនុគម្រោងលំហាច)និង១គម្រោងទៀតស្ថិតក្នុងខេត្តកំពង់ឆ្នាំង(អនុគម្រោងលំហាច)។គម្រោងទាំង៦នេះស្រោចស្របផ្ទៃដីដាំដុះប្រមាណជា១៣០០០ហិចតា។

ក្នុងសេចក្ដីសង្ខេបអំពីគម្រោង នៅថ្ងៃទី៤ខែមិនា ឆ្នាំ២០២០លោក Akio Yamashitaបានថ្លែងថា “តំបន់ទាំងនោះទិដ្ឋផលស្រូវដំបូងឡើយមិនទាន់មានគម្រោងបង្កបង្កើនផលបានតែ២តោនតែប៉ុណ្ណោះ តែក្រោយពីមានមានគម្រោងនេះពួកគេនឹងទទួលបានផលច្រើនដែលរហូតទៅដល់៤តោនក្នង១ហិចតា ដូចច្នេះចំណូលរបស់កសិករអាចកើនហើយចំណូលក៏បានច្រើន”។ លោកបន្តថា បន្ទាប់ពីគម្រោងនេះធ្វើរួចរាល់ប្រជាកសិករក្នុងតំបន់ទាំងបីនេះ អាចធ្វើស្រូវបាន២ដងក្នុងមួយរដូវ ផងដែរ។

សូមបញ្ជាក់ថាគម្រោងទាំង៦ខាងលើគិតមកដល់ពេលនេះសម្រេចបានប្រមាណជា៨០ទៅ៩០ភាគរយហើយ ។សម្រាប់ការសាងសង់ចំណាយថវិកាប្រមាណជា៦០លានដុល្លារ ដែលជាកិច្ចព្រមព្រៀងឥណទានសម្បទាន របស់ប្រទេសជប៉ុន ដោយសាងសង់ឡេីងរយះពេល៥ ចាប់ពី ឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ នេះ។ ជាមួយនិងគ្នានេះដែរ គម្រោងនេះនឹងក្លាយជាគំរូល្អនៃប្រព័ន្ធធារាសាស្រ្ត និងប្រព័ន្ធ បង្ហូរទឹក នៅកម្ពុជា បន្ទាប់ពីគម្រោងត្រូវបានបញ្ចប់ជាស្ថាពរ៕ធ.ដ

