ឯ ឧ អ៊ុក សិទ្ធិជាតិ បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីពង្រឹងវឌ្ឍនភាពការងារតាមនាយកដ្ឋានក្រោមឪវាទ

ថ្ងៃទី0៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ អង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានកីឡា ទីភ្នាក់ងារ CADA និងមានការចូលរួមពីឯកឧត្តម អ៊ូ វណ្ណា ប្រធានក្រុមជំនួយការរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារទទួលបន្ទុកតាមអង្គភាពនីមួយៗ តាមប្រព័ន្ធ vides zoom លើរបៀបវារៈដូចខាងក្រោម៖

១. ពង្រឹងការទប់ស្កាត់ ការការពារជងឺកូវីដ១៩
២. ពិនិត្យវឌ្ឍនភាពការងារប្រចាំសប្តាហ៍របស់អង្គភាពនីមួយៗ និងការអនុវត្តការងារបន្ត
៣. បញ្ហាផ្សេងៗ ។






ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម អគ្គនាយក បានណែនាំដល់អង្គភាព ដែលបានផ្លាស់ទីតាំងពីពហុកីឡដ្ឋានជាតិ ប្តូរការិយាល័យការនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ត្រូវចាត់មន្ត្រីប្រចាំការតាមអង្គភាពនីមួយៗ ដោយរំលឹកដល់ប្រធានអង្គភាពទាំងអស់ត្រូវអនុវត្តឳ្យបាននូវវិធានសុវត្តិភាព ៣កុំ ៣ការពារ និងរាល់ការប្រជុំ ការឆ្លងឯកសារអនុវត្តតាមប្រព័ន្ធព័ត៌មានវិទ្យា Online ៕
