បើទោះបីការងារទូត របស់ឯកឧត្តមឯកឧត្តម Bjorn Haggmark មានរយៈពេលខ្លី ពិតមែនតែ បានចូលរួមណែកធ្វើឲ្យទំនាក់ទំន កម្ពុជា ស៊ុយអ៊ែត កាន់តែមានភាពល្អប្រសើរ
នៅក្នុងជំនួបជំរាបលានិងពិភាក្សាការងាជាមួយរបស់ឯកអគ្គរដ្ឋទូតនៃឯកអគ្គរាជទូតស៊ុយអែតប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ នៅទីស្ដីការក្រសួង ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី ប្រាក់សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការការទូត របស់ឯកឧត្តមឯកឧត្តម Bjorn Haggmark បើទោះបីមានរយៈពេលខ្លី ពិតមែនតែសំរាប់ការងារទូត ពិតជាបានចូលរួមណែកធ្វើឲ្យទំនាក់ទំន កម្ពុជា ស៊ុយអ៊ែត កាន់តែមានភាព
ល្អប្រសើរជាលំដាប់ ហើយឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ក៍បានបញ្ជាក់បន្ថែមដែរថា សំរាប់ប្រទេសកម្ពុជា នៅតែ បន្ដរក្សានូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តការ ពិសេសការគាំទ្រចំពោះ វត្តមានឯកអគ្ករដ្ឋទូតថ្មីនៃប្រទេសស៊ុយអ៊ែតថ្មី ដែលត្រូវចូលមកបំពេញការងារបន្ដ ពីឯកឧត្តម Bjorn Haggmark។
គួររំលឹកថា រដ្ឋាភិបាលស៊ុយអ៊ែតគ្រោងនិងបិទស្ថានទូតរបស់ខ្លួននៅភ្នំពេញនាចុងឆ្នាំនេះក៍ដោយ សំរាប់កិច្ចសហប្រតិបត្តិការទំនាក់ទំនងជាមួយ កម្ពុជា គឺនៅតែបន្ដតាមរយៈស្ថានបេសកកម្ម ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកកប្រទេសថៃ ហើយសម្រាប់កិច្ចសហប្រតិបត្តិការជាមួយ ប្រទេសកម្ពុជា ពេលកន្លងមកមានដូចជា.វិស័យកសិកម្ម.វិស័យអប់រំ បរិស្ថានពាណិជ្ជកម្មនិងវិស័យទេសចរណ៍ជាដើម។
ឯកឧត្តម Bjorn Haggmark ក៍បានថ្លែងអំណរគុណចំពោះរាជរដ្ឋភិបាល ក៍ដូចជាក្រសួងការបរទេសកម្ពុជា ដែលបានសហការផ្ដល់នូវកិច្ចគាំពារនៃដំណើរការបេសកកម្មការងារទូតរបស់ឯកឧត្តមក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ឲ្យទទួលបានជោគជ័យ។
ទាក់ទងនិងការបិទស្ថានទូតនៅកម្ពុជា ឯកឧត្តមឯកអគ្គរដ្ឋស៊ុយអ៊ែតដែលត្រូវបញ្ចប់អណ្ដត្តិក៍បានបញ្ជាក់ដែរថា ៖ ដើម្បីឲ្យដំណើរការ ការងារជាមួយរដ្ឋាភិបាលកម្ពុជាមានភាពងាយស្រួល ទោះជាមិនស្ថានទូតនៅក្នុងប្រទេសកម្ពុជាក៍ដោយ ក្នុងន៉រដ្ឋាភិបាលនៃប្រទេសស៊ុយអ៊ែតនិងបង្កើតឲ្យមានការិយាល័យកិច្ចសហប្រតិបត្តការ ព្រមទាំងគ្រោងបង្កើតឲ្យមានកុងស៊ុលកិត្តិយសនៅភ្នំពេញ ក៍ដូចជាបង្កើនយុទ្ធសាស្រ្ដកិច្ចសហប្រតិបត្តការក្នុងតំបន់អាស៊ី ក្នុងក៍មានប្រទេសកម្ពុជាមួយផងដែរហើយ សំរាប់ផែនការយុទ្ធឆ្នាំ២០២២ដល់២០២៦នេះដែរនឹង ផ្ដោតលើវិស័យជាច្រើន ដែលរួមមាន បរិស្ថានសមភាពយ៉ែនឌ័រ បញ្ហាសិទ្ធមនុស្សប្រជាធិបតេយ្យ ព្រមទាំងកិច្ចសហប្រតិបត្តការលើវិស័យផ្សេងៗជាច្រើនទៀតផងដែរ៕សួង ពិសិដ្ឋ