ការដឹកនាំរបស់ Joe Biden៖ ស្ថានភាពកូវីដ១៩ សេដ្ឋកិច្ច និងការបែកបាក់នយោបាយរបស់អាមេរិក

អត្ថបទដោយ៖
AMS OneMinute

ទោះបីប្រជាជនអាមេរិកពេញវ័យភាគច្រើនបានទទួលវ៉ាក់សាំងហើយក៏ដោយ ករណីឆ្លងកូវីដ១៩នៅតែកើនឡើង ជាពិសេសនៅតំបន់ដែលមានអត្រាទទួលវ៉ាក់សាំងទាប ហើយវីរុសកូវីដ១៩បម្លែងប្រភេទថ្មីកំពុងវាយលុកយ៉ាងធ្ងន់ធ្ងរ។ នេះបើតាម CNA ចុះថ្ងៃទី៤ កក្កដា។

សេដ្ឋកិច្ចរបស់អាមេរិកកំពុងតែងើបឡើងវិញ ខណៈអតិផរណាក៏ត្រូវបានរំពឹងថានឹងកើនឡើងដូចគ្នា។ សេដ្ឋកិច្ចហាក់នៅឆ្ងាយពីការវិលត្រឡប់ទៅរកសភាពដើមវិញ។

ការអាក់អន់ចិត្តផ្នែកនយោបាយនៅតែខ្ពស់។ បើទោះបីជាលោក Biden បានសន្យាថាលោកនឹងព្យាយាមបញ្ចុះបញ្ចូលបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋ ប៉ុន្តែភាពបែកបាក់នយោបាយរវាងគណបក្សទាំងពីរនេះគឺនៅតែធំ។

ប្រភព៖ CNA

ads banner