ស្រ្តីបុរស ២ រូបសាកល្បងផ្ញើសារ ឈ្នះប្រាក់រង្វាន់លុយសុទ្ធ៤០០០០ដុល្លារ

 រាជធានីភ្នំពេញ៖ដោយឃើញគេឈ្នះប្រាក់រង្វាន់បន្តបន្ទាប់ បុរសស្រ្តី ២រូប ដែលជាអតិថិជនរបស់ក្រុមហ៊ុនសែលកាត បានសាកល្បងចូលរួមផ្ញើរសារក្នុងកម្មវិធី ផ្ញើសារឈ្នះលុយសុទ្ធ១ម៉ឺនដុល្លាររាល់ថ្ងៃ ទីបំផុត បុរសម្នាក់ឈ្នះ ១ម៉ឺនដុល្លារ និងស្រ្តីម្នាក់ទៀតឈ្នះ ៣ម៉ឺនដុល្លារ។

ក្រុមហ៊ុនសែលកាតបានឱ្យដឹងថា អតិថិជនទី ១ គឺលោក ស៊ាវ លីន មានមុខរបរជា  បុគ្គលិកក្រុមហ៊ុន រស់នៅក្នុង ភូមិផ្សារសាមគ្គី  សង្កាត់កណ្ដាលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលលោកបានឈ្នះរង្វាន់លុយសុទ្ធ ១០០០០ ដុល្លារ កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១។  ចំណែក ឯអតិថិជនទី២ មានឈ្នោះថា ស៊ាង  សុខា ជាអាជីវករម្នាក់ មានទីលំនៅ ភូមិយុលចេក  ឃុំជីខ្មា  ស្រុកទ្រាំង  ខេត្តតាកែវ បានឈ្នះរង្វាន់លុយសុទ្ធ ៣០០០០ដុល្លារ កាលពីថ្ងៃទី២០  ខែឧសភា ឆ្នាំ២០២១។

         គួរបញ្ជាក់ថា អតិថិជនរបស់សែលកាតបើចង់មានឱកាសឈ្នះប្រាក់រង្វាន់នេះ គ្រាន់តែផ្ញើសារ ឬួទូរស័ព្ទទៅលេខ 8888 រួចចុច៖

-លេខ ១ ដើម្បីចូលរួមលេងរាល់ថ្ងៃ

-លេខ ២ ដើម្បីចូលរួមលេងថ្ងៃនេះ 

កម្មវិធីឈ្នះលុយសុទ្ធ ១0,000 ដុល្លារ រៀងរាល់ថ្ងៃពី សែលកាត គឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន ១0,000 ដុល្លាររៀងរាល់ថ្ងៃ។

ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ 10 ម៉ឺនដុល្លារឯណោះ។

          សូមបញ្ជាក់ដែរថាការផ្សាយផ្ទាល់ពីការចាប់រង្វាន់នៅម៉ោង ៦:៥០ នាទីរៀងរាល់ល្ងាច លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV និងចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner