ក្រុមសាំបាប្រេស៊ីល កក់កៅអីវគ្គផ្តាច់ព្រ័ត្រពាន Copa America 2021 ក្រោយយកឈ្នះប៉េរូ
អត្ថបទដោយ៖
ចាន់ វិចិត្រ

ក្រុមម្ចាស់ផ្ទះសាំបាប្រេស៊ីល បានឡើងវគ្គផ្តាច់ព្រ័ត្រពា Copa America 2021 ក្រោយយកឈ្នះប៉េរូ ១-០ ក្នុងវគ្គ ៤ក្រុមចុងក្រោយនាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។

ក្រោមការដឹកនាំរបស់លោក Tite ក្រុមសាំបា ឈ្នះពាន Copa America កាលឆ្នាំ២០១៩ ដោយឈ្នះប៉េរូ ៣-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយឥឡូវជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទៀត ។

១គ្រាប់របស់កីឡាករ Lucas Paqueta នៅនាទី៣៥ ពីការបញ្ជូន Neymar បានធ្វើអោយប្រេស៊ីលឡើងទៅវគ្គផ្តាច់ព្រ័ត្រជាបន្តទៀតដោយត្រូវរង់ចាំរវាងក្រុមឈ្នះអាហ្សង់ទីន និងកូឡុំប៊ី ដែលនឹងប្រកួតបញ្ចប់វគ្គ ៤ក្រុមចុងក្រោយនាម៉ោង ០៨៖០០នាទីព្រឹកថ្ងៃស្អែក (ម៉ោងនៅកម្ពុជា)៕

ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។