យប់នេះនៅ Euro 2020 អ៉ីតាលី ត្រូវប៉ះអេស្ប៉ាញ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

អត្ថបទដោយ៖
សារ៉ាន ទីងី

(ក្រុងឡុងដ៍)៖ ក្រុមជម្រើសជាតិអ៉ីតាលី ត្រូវប៉ះអតីតសត្រូវចាស់ គោជល់អេស្ប៉ាញ ដើម្បីប្រជែងពាន Euro 2020 ជាថ្មីទៀតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាម៉ោង ០២៖០០នាទីយប់នេះ (ម៉ោងនៅកម្ពុជា) ឈានចូលថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១ នៅឯកីឡដ្ឋាន Wembley ស្ថិតក្នុងទីក្រុង London ប្រទេសអង់គ្លេស គ្រាដែលអេស្ប៉ាញ ជាក្រុមជើងឯកពាននេះ ៣សម័យកាលមកហើយ។

អ៉ីតាលី ជាក្រុមដែលធ្លាប់លើកពានជើងឯកតំបន់អឺរ៉ុបនេះតែម្តងគត់កាលឆ្នាំ១៩៦៨ ក្នុងនាមជាក្រុមម្ចាស់ផ្ទះ និងរងជើងឯកបាន ២លើកផងដែរ នៅឆ្នាំ២០០០ និងឆ្នាំ២០០៨ ខណៈនៅឆ្នាំ១៩៨០ ទទួលបានលេខ៤ និងលេខ៣ នៅឆ្នាំ១៩៨៨។

សូមរំលឹកថា ក្រុមជម្រើសជាតិអាសូរីអ៉ីតាលី ដែលជាអតីតជើងឯកពានអឺរ៉ុប UEFA Euro ១លើកផងនោះ បានចាញ់អេស្ប៉ាញក្នុងលទ្ធផល ៣-០ ពីការជួបគ្នាចុងក្រោយកាលលេងជម្រុះ World Cup 2017 និងចាញ់ធ្ងន់ធ្ងរបំផុតកាលពី Euro 2012 នៃវគ្គផ្តាច់ព្រ័ត្រ។

គួរបញ្ជាក់ផងថា អ៉ីតាលី នឹងត្រូវប្រជែងជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ​សារជាថ្មីបន្ទាប់ពី Euro 2016 ធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយ ក្រោមថ្វីជើងអាល្លឺម៉ង់ ដោយបាល់ប៉េណាល់ទី ៦-៥ ដ្បិតបច្ចុប្បន្នជាជំនួបសងសឹករបស់អេស្ប៉ាញ ដែលធ្លាប់បរាជ័យក្រោមថ្វីជើងអ៉ីតាលី ២-០ កាលឆ្នាំ២០១៦ នៃពានតំបន់អឺរ៉ុបនេះ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner