ឆេះឃ្លាំងស្តុកសម្ភារ តុ រោងជួលយ៉ាងសន្ធោសន្ធៅ មួយកន្លែង ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍

ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានឆាបឆេះឃ្លាំងស្តុកសំភារៈជួលពិធីអាពាហ៍ពិពាហ៍ និងរោងបុណ្យផ្សេងៗយ៉ាងសន្ធោសន្ធៅមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះមកជួយអន្តរាគមន៍។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង២៥នាទី ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចទីតាំងឃ្លាំងស្តុកសំភារៈពិធីអាពាហ៍ពិពាហ៍ ស្ថិតនៅផ្ទះលេខ១៥ ផ្លូវបេតុង ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ម្ចាស់ ឃ្លាំង រង គ្រោះ ឈ្មោះ អ៊ុ ន សុខ ឈាន់ ភេទ ប្រុស អាយុ ៣២ ឆាំ្ន មាន ទីលំនៅ ទីតាំង ខាងលើ ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកេីតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមានផ្សែងហុយចេញពីក្នុងឃ្លាំងស្តុបសំភារៈតុការយ៉ាងខ្មួលខ្មាញ់ ដោយសង្ស័យថាមកពីឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើង បណ្តាលឱ្យមានជាអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ ទើបង្កឱ្យមានការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋ ជួយទាញទុយ៉ូទឹកបាញ់ពន្លត់តែមិនរលត់ រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យមើលជាក់ស្តែងតែម្តង។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន បានធ្វើការទំនាក់ទំនងទៅការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យចេញរថយន្តទឹកជាច្រើនគ្រឿងចុះមកអន្តរាគមន៍ពន្លត់។ តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ

សូមបញ្ជាក់ថា ក្នុងករណីគ្រោះអគ្គិភ័យនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គីសនីទុស្សេខ្សែភ្លើងឆាបឆេះក្នុងឃ្លាំងស្តុបសំភារៈពិធីអាពាហ៍ពិពាហ៍ ប្រភេទសំណង់រោងដែកប្រក់ស័ង្កសីទំហំ១៦ម៉ែត្រx ២៣ម៉ែត្រ សំភារះខូចខាតរួមមាន៖ ឆេះរោងស្តុកសំភារៈពិធីអាពាហ៍ពិពាហ៍ ទំហំ១៦ ម៉ែត្រx ២៣ម៉ែត្រ ចំនួន០១រោងអស់ទាំងស្រុងឆេះរាលដល់រោងស្តុកទុកដែកជន្ទារ ទំហំ១២ ម៉ែត្រx ២៣ម៉ែត្រ ចំនួន០១រោង ឆេះអស់៥០ភាគរយ និងឆេះរោលជញ្ជាំងផ្ទះអ្នកជិតខាងប្រហែល១០ភាគរយ ក្នុងការអន្តរាគមន៍នេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យទាំងអស់សរុបចំនួន១៨គ្រឿង ដោយប្រើរយៈពេល៥៥នាទី ទើបធ្វើការបាញ់ទឹកពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរ៕ ដោយ/ ឆៃហួត និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner