ក្រុមហ៊ុនជីវបច្ចេកវិទ្យា Ecovative កែច្នៃឫសផ្សិត mycelium ឱ្យទៅជាអាហារបួស

អត្ថបទដោយ៖
AMS OneMinute

គេយកកាកសំណល់កសិកម្ម ទៅលាយជាមួយសារធាតុផ្សិត ហើយទុកក្នុងឃ្លាំងឱ្យវាលូតលាស់តាមធម្មជាតិ។ ក្នុងរយៈពេល ១០ថ្ងៃ វានឹងដុះទៅជា aerial mycelium ដែលអាចផលិតបានរហូតដល់ជាង ៩០.០០០ គីឡូក្នុងមួយឆ្នាំ។ វាមានតម្លៃ ២ដុល្លារក្នុង១គីឡូ ទាបជាងតម្លៃសាច់ជ្រូក ៥ដង។

ដំណើរការផលិត aerial mycelium ត្រូវការទឹកតិចជាងការចិញ្ចឹមជ្រូក ៥០០ដង។

សព្វថ្ងៃ ផលិតផលអាហាររបស់ MyBacon ដែលផលិតចេញពី mycelium កំពុងពេញនិយមក្នុងទីផ្សារ ហើយជាអាហារដែលមានប្រូតេអ៉ីនខ្ពស់ ជំនួយដល់សុខភាពដោយសារកម្រិតជាតិខ្លាញ់ទាប។

🎥 Business Insider

ads banner