សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយលើពិភពលោក
អត្ថបទដោយ៖
AMS OneMinute
សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយលើពិភពលោក នៅវេលាម៉ោងប្រមាណ ១៩៖៣០នាទី ថ្ងៃទី០៦ កក្កដា ២០២១។
កិច្ចប្រជុំកំពូលនេះនឹងផ្តោតលើប្រធានបទ “ធ្វើការដើម្បីសុខុមាលភាពប្រជាជន៖ ទំនួលខុសត្រូវរបស់គណបក្សនយោបាយ”។
សម្តេចតេជោក៏ដូចជាថ្នាក់ដឹកនាំនៃបណ្តាគណបក្សនយោបាយនានាលើពិភពលោក នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះពាក់ព័ន្ធនឹងប្រធានបទដែលបានដាក់ចេញ។
