ថ្លែងចំពោះមុខមេដឹកនាំគណបក្សនយោបាយលើពិភពលោកជាច្រើន សម្តេចតេជោ ហ៊ុន សែន ចែករំលែកនូវទស្សនៈមួយចំនួនអំពីតួនាទីរបស់គណបក្សនយោបាយ
អត្ថបទដោយ៖
AMS OneMinute
៦ កក្កដា ២០២១
ថ្លែងចំពោះមុខមេដឹកនាំគណបក្សនយោបាយលើពិភពលោកជាច្រើន សម្តេចតេជោ ហ៊ុន សែន ចែករំលែកនូវទស្សនៈមួយចំនួនអំពីតួនាទីរបស់គណបក្សនយោបាយក្នុងការឆ្លើយតបទៅនឹងវិបត្តិសកល ដើម្បីគោលដៅនៃការលើកកម្ពស់សុភមង្គល វិបុលភាព និងសុខមាលភាពប្រជាជន ដូចខាងក្រោម ៖
ទីមួយ៖ ការតម្កល់ខ្ពស់នូវអាយុជីវិត និងផលប្រយោជន៍ប្រជាជន និងការជ្រោងខ្ពស់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយគោរពខ្ជាប់ខ្ជួននូវអធិបតេយ្យភាព និង ឯករាជ្យជាតិនីមួយៗ ។
ទីពីរ៖ ការរួបរួមគ្នាសង្គ្រោះអាយុជីវិតមនុស្សជាតិ តាមរយៈការប្រយុទ្ធនឹងជំងឺកូវីដ១៩ ឱ្យបានជោគជ័យ។
ទីបី៖ នៅពេលដែលវិបត្តិនៃជំងឺកូវីដ១៩ ថមថយនាពេលខាងមុខ ការគិតគូរទៅលើការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ច គឺជាកិច្ចការមួយដ៏សំខាន់មិនអាចខ្វះបាន។



