រថយន្តម៉ាក HS5 បានបុកជាមួយរថយន្ត RAV4 L ពីចំហៀងពេញទំហឹង រងការខូចខាតទាំងសងខាងយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាក HONGQI HS5 ដែលបេីកបរដោយបុរសម្នាក់ជាជនជាតិចិន បានជ្រុលទៅបុករថយន្តម៉ាកRAV4L នៅផ្លូវបំបែកជាបួនពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ទាំងសងខាង តែមិនធ្វេីឲ្យនរណាម្នាក់រងរបួសនោះទេ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង២ និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម កែងនិងផ្លូវ១០៦ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុ គេឃេីញរថយន្តម៉ាក RAV4L ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BB-3643 បេីកបរដោយបុរសជាជនជាតិខ្មែរម្នាក់ និងអ្នករួមដំណេីរ៣នាក់ទៀត បានធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីត្បូងមកជេីងក្នុងល្បឿនល្មម រួចឆ្លងផ្លូវ១០៦ ខណៈបានពាក់កណ្ដាលផ្លូវក៏ត្រូវរថយន្តម៉ាក HONGQI HS5 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា XYL .1818 បេីកបរដោយបុរសជនជាតិចិនម្នាក់ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ១០៦ ទិសដៅពីកេីតទៅលិច មកបុករថយន្តRAV4L ពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង តែសំណាងល្អមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ ។

ក្រោយកេីតហេតុ ភាគីទាំងសងខាងបាននិយាយយកតែត្រូវរៀងៗខ្លួន ទេីបសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដូនពេញ ធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner