WHO ណែនាំ​ឱ្យ​ប្រើ​ថ្នាំ​​ក្រុមហ៊ុន​ Roche ​និង​​Sanofi ​ព្យាបាល​ជំងឺ​កូវីដ-១៩ ​​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​

​ហួន ​ឌីណា ​

ហ្សូរីច​៖​ ​អង្គការ​សុខភាព​ពិភពលោក​កាល​ពី​ថ្ងៃ​អង្គារ​ទី​ ០៦ ​កក្កដា ​​ណែនាំ​ឱ្យ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​រលាក​សន្លាក់​ឆ្អឹង​ Actemra ​របស់​ក្រុម​ហ៊ុន​ Roche​ និង ​Kevzara ​របស់​ក្រុម​ហ៊ុន ​Sanofi​ ប្រភេទ ​Corticosteroids ​សម្រាប់​អ្នក​ជំងឺ​កូវីដ-១៩​​ បន្ទាប់​ពី​ទិន្នន័យ​ពី​អ្នក​ជំងឺ​ជាង​ ១១ ០០០ ​នាក់​ បង្ហាញ​ថា​​ថ្នាំ​ប្រភេទ​នេះ​ អាច​កាត់​បន្ថយ​ពី​ហានិភ័យ​នៃ​ការ​ស្លាប់​។​

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ ក្រុម​អ្នក​វាយ​តម្លៃ​របស់អង្គការ​សុខភាព​ពិភព​លោក​ (WHO)​ ​​ធ្វើ​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩​ធ្ងន់ធ្ងរ​ជាមួយ​នឹង​អ្វី​ដែល​គេ​ហៅ​ថា​ការ​គណនាការ​ព្យា​បាល​ទៅ​លើ​ប្រព័ន្ធ​ការពារ​ដែល​​រារាំង​ការ​ហើម​រលាក​ដែល​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ការ​ស្លាប់​ និង​តម្រូវការ​ខ្យល់​ជំនួយ​ជាដើម​។​

​​តាម​ការ​វិភាគ​របស់ ​WHO ​ដដែល​ ហានិភ័យ​នៃ​ការ​ស្លាប់​ក្នុង​រយៈ​ពេល ​២៨ ​ថ្ងៃចំពោះ​អ្នក​ជំងឺ​ដែល​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​រលាក​ឆ្អឹង​សន្លាក់​ប្រភេទ​ថ្នាំ ​Corticosteroids ​ដូច​ជា​ថ្នាំ ​Dexamethasone ​មាន​ចំនួន​ ២១​ ភាគ​រយ​ បើ​ធៀប​នឹង​ហានិភ័យ​ ២៥ ​ភាគ​រយ​ក្នុង​ចំណោម​អ្នក​ដែល​ទទួល​ការ​ថែទាំ​ធម្មតា​។​ ដូច​នេះវា​អាច​មាន​មនុស្ស​ចំនួន​ ​៤ ​នាក់​ក្នុង​ចំណោម​អ្នក​ជំងឺ​បែប​នេះ ចំនួន​​​ ១០០ ​នាក់​​ នឹង​មាន​ជីវិត​រស់​។​

​លើស​ពី​នេះ​ទៀត​ ហានិភ័យ​នៃ​ការវិវត្ត​ទៅ​ជា​ស្លាប់​គឺ​មាន​ ២៦ ​ភាគរយសម្រាប់​អ្នក​ដែល​ទទួល​ថ្នាំ​និង​ថ្នាំ​ប្រភេទ​ Corticosteroids​ បើ​ធៀប​នឹង​ ៣៣ ​ភាគរយ​ចំពោះ​អ្នក​ដែល​ទទួល​បាន​ការ​ថែ​ទាំ​ធម្មតា​។អង្កការ​សុខភាប​ពិភពលោក​ ​WHO ​បាន​និយាយ​ថា​សម្រាប់​អ្នក​ជំងឺ​បែបនេះ​ចំនួន​​១០០ ​នាក់​ មាន​ចំនួន​៧ ​នាក់​​អាច​នឹង​រស់រាន​ដោយ​មិន​ដាក់​ខ្យល់​ជំនួយ​។​  

​​យ៉ាង​ណា​មិញ​ ការ​ធ្វើ​តេស្ត​ថ្នាំ ​Actemra ​និង ​Kevzara ​សម្រាប់​អ្នក​ជំងឺ​កូវីដ-១៩ ​ពាក់ព័ន្ធ​នឹង​ការ​សាកល្បង​និង​កំហុស​ដោយ​សារ​ការ​បរាជ័យ​ជាច្រើន​ បាន​លេច​ចេញ​នៅ​ពេល​ដែល​ក្រុម​ហ៊ុន​បាន​សាកល្បង​ថ្នាំលើ​ក្រុម​អ្នក​ជំងឺ​ផ្សេងៗ​គ្នា​។​

​ទន្ទឹម​នឹង​នេះ​ផង​ដែរ​ WHO ​ក៏​បាន​អំពាវនាវ​​ឱ្យ​មាន​ការ​ចាត់​វិធានការ​បន្ថែម​ទៀត​ដើម្បី​ជំរុញ​ការ​ទទួល​បានថ្នាំ​បែប​នេះ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​បំផុត​​ដែល​កំពុង​ប្រឈម​នឹង​ការ​កើន​ឡើង​នៃ​ជំងឺ​កូវីដ-១៩​ ដោយ​សារ​តែ​ការ​មិន​មាន​​វ៉ាក់សាំង​​គ្រប់​គ្រាន់​។​

ប្រភព៖

  1. WHO recommends Roche, Sanofi drugs for COVID-19 to cut death risk https://www.reuters.com/business/healthcare-pharmaceuticals/who-recommends-roche-sanofi-drugs-covid-19-cut-death-risk-2021-07-06/
ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner