រថយន្តដឹកអុសបើកគេចពីរថយន្តមួយគ្រឿងជាន់ហ្វ្រាំងបង្ខំរេចង្កូតក្រឡាប់ និងបុករថយន្តមួយទៀត បណ្តាលបុរសម្នាក់របួសបាក់ជើងម្ខាង
ភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្ស៥នាក់បានរងរបូសធ្ងន់និងស្រាល ខណៈកំពុងជិះរថយន្តធុនយក្សដឹកអុសមួយគ្រឿងតៃកុងបើកគេចពីរថយន្តមួយគ្រឿងបណ្តាលរេចង្លូតក្រឡាប់ទៅប៉ះនិងរថយន្តស៊េរីរទំនើបម៉ាកហ្វតរ៉េនជ័ និងជះអុសរាយពេញផ្លូវ បង្កឲ្យមានការភ្ញាក់កាលពីវេលាម៉ោង០២រំលងអាត្រឈានចូលថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២១ នៅចំណុចស្តុប ២៤ ម៉ោង តាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងនឹងផ្លូវឧកញ៉ាម៉ុងរិទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ថាមុនកើតហេតុគេឃើញរថយន្តហ៊ីយ៉ាន់ដាយសណ្ដោងធុនយក្សដឹកអុសមួយគ្រឿងក្បាលពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 3F-0468 មានអ្នកបើកបរនិងអ្នករួមដំណើរ៤ទៅ៥នាក់ដោយធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចស្តុបបែកជាបួនកន្លែងកើតហេតុខាងលើ ក៏មានរថយន្តឡិចស៊ីសមួយគ្រឿងពាក់ស្លាកលេខខេមរៈភូមិន្ទ មិនចាំលេខ ធ្វើដំណើរតាមបណ្តោយផ្លូវសម្ដេចជាស៊ីម ទិសដៅពីលិចទៅកើត ខណ:នោះតៃកុងរថយន្តដឹកអុសវាក់អើចាប់ហ្វ្រាំងបង្ខំនិងបានគេចមកឆ្វេងដៃ បណ្ដាលឲ្យក្រឡាប់ទៅប៉ះរថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាកហ្វតរ៉េនជ័រ ពណ៌ស ពាក់ស្លាកលេខកម្ពុជាP-N-7281ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើង បណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខខាងឆ្វេងយ៉ាងដំណំ ។
ចំណែករថយន្តដឹកអុស ក្រឡាប់ផ្ងាជើងម្ខាងជះអុសរាយពេញផ្លូវនិងរងរបួសធ្ងន់បុរសម្នាក់ដែរជិះរថយន្តដឹកអុសត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ និងមនុស្ស៣នាក់ទៀតរងរបួសស្រាល ។ចំណែករថយន្ត ឡិចសុីសដែរពាក់ស្លាកលេខខេមរភូមិន្ទបានបើកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមច្បាប់៕ដោយ ៖ ជីម ភារ៉ា




