ចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 កើនដល់២.២៦៣នាក់នៅអ៊ីតាលី ក្នុងនោះមានអ្នកជម្ងឺ៧៩នាក់ស្លាប់ និងជាសះស្បើយ១៦០នាក់

អ៊ីតាលី៖ អាជ្ញាធរអ៊ីតាលីនៅថ្ងៃទី០៣ ខែមិនានេះបានអះអាងថា តួលេខសរុបនៃអ្នកឆ្លងវីរុស COVID-19 បានបន្តកើនឡើងដល់២.២៦៣នាក់ហើយ ខណៈមានការកើនឡើងករណីឆ្លងថ្មីចំនួន៤២៨នាក់ បើធៀបនឹងរបាយការណ៍កាលពីពេលមុន ។

ប្រធាននាយកដ្ឋានការពារជនស៊ីវិល និងជាស្នងការទទួលបន្ទុកផ្នែកសង្គ្រោះបន្ទាន់នៃជម្ងឺឆ្លងលោក អាន់ជែលឡូ បូរែលលី បាននិយាយប្រាប់សារព័ត៌មានក្នុងស្រុកនៅម៉ោង៦ល្ងាចថ្ងៃទី០៣ ខែមិនា (ម៉ោងក្នុងតំបន់) ថា យើងមានអ្នកជាសះស្បើយពីជម្ងឺរលាកសួតដ៏សាហាវនេះចំនួន១៦០នាក់ ដែលចំនួននេះបានកើនឡើង១១ករណីបន្ថែមទៀត បើធៀបនឹងថ្ងៃទី០២ ខែមិនា ។ ស្របពេលជា មួយគ្នានេះដែរ ចំនួនសរុបនៃអ្នកស្លាប់ដោយសារមេរោគឆ្លង COVID-19 បានកើនឡើងដល់៧៩នាក់ ខណៈតួលេខនេះបានបង្ហាញពីការកើនឡើងរហូតដល់២៧នាក់ឯណោះ ។

  សូមជម្រាបថា តំបន់ដែលរងគ្រោះខ្លាំងជាងគេ គឺភាគច្រើនស្ថិតនៅតំបន់ភាគខាងជើងនៃប្រទេសអ៊ីតាលី ដូចជា តំបន់ឡុមបាឌី និងតំបន់វែណេតូ ព្រោះគ្រាន់តែតំបន់ឡុមបាឌី ដែលស្ថិតនៅជុំវិញទីក្រុងហិរញ្ញវត្ថុរបស់អ៊ីតាលី វែនីស តែមួយប៉ុណ្ណោះ មានជនរងគ្រោះដល់បាត់បង់ជីវិតរហូតដល់៣៨នាក់ ។ ទន្ទឹមគ្នា អាជ្ញាធរតំបន់ឡុមបាឌី បានអំពាវនាវឲ្យមនុស្សដែលមានអាយុលើសពី៦៥ឆ្នាំទៅ ស្នាក់នៅក្នុងផ្ទះព្រោះទិន្នន័យបានបង្ហាញថា ពួកគេទាំងនេះគឺងាយនឹងរងគ្រោះបំផុតដោយសារជំងឺនេះ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner