ប្រធានាធិបតីហៃទី លោក Jovenal Moise ត្រូវជនមិនស្គាល់អត្តសញ្ញាណ បាញ់សម្លាប់នៅផ្ទះឯកជនរបស់លោក។ នេះបើតាម CNA ថ្ងៃទី៦ កក្កដា
អត្ថបទដោយ៖
AMS OneMinute
ភរិយាដែលរងរបួសរបស់លោក Moise កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
រដ្ឋធានី Port-au-Prince កំពុងជួបការកើនឡើងនូវអំពើហិង្សា វិបត្តិស្បៀងអាហារ និងភ័យខ្លាចអំពីភាពចលាចលជារៀងរាល់ថ្ងៃ ព្រោះតែការអូសបន្លាយនៃវិបត្តិនយោបាយ ព្រមទាំងការរាតត្បាតនៃជំងឺកូវីដ១៩។
កាលពីអំឡុងឆ្នាំ២០១៩ លោកធ្លាប់ត្រូវបានក្រុមប្រឆាំងប៉ុនប៉ង ដើម្បីទម្លាក់ចេញពីតំណែងផងដែរ ប៉ុន្តែមិនបានសម្រេចនោះឡើយ ហើយចាប់តាំងពីពេលនោះ វិបត្តិនយោបាយដ៏ក្តៅគគុកក៏បានអូសបន្លាយមកទល់នឹងបច្ចុប្បន្ន។ នៅមុនទទួលមរណភាព លោក Moise បានទទួលបរាជ័យ ក្នុងការរៀបចំការបោះឆ្នោតសភា និងជំរុញឱ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញដ៏ចម្រូងចម្រាស។
