តួលេខអ្នកស្លាប់កើនឡើងដល់២៥នាក់ ក្នុងហេតុការណ៍ព្យុះកំណាច Tornado វាយប្រហារសហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ ចំនួនមនុស្សបាត់បង់ជីវិត ដោយសារការវាយប្រហាររបស់ព្យុះកំណាច Tornado ចំនួនពីរ ទៅលើតំបន់ភាគកណ្ដាលនៃរដ្ឋ Tennessee រួមមានទាំងទីក្រុង Nashville នៅព្រឹកថ្ងៃទី០៣ ខែមិនានេះ (ម៉ោងក្នុងតំបន់) បានកើនឡើងដល់២៥នាក់ហើយ ។

យោងតាមប្រភពពីអាជ្ញាធរអាមេរិកបានឱ្យដឹងថា មនុស្ស២០នាក់ក៏បានរងរបួសផងដែរ ចំណែកឯអគារ ក៏ដូចជាផ្ទះជាង៤០ខ្នងបានរងការខូចខាត ហើយមិនតែប៉ុណ្ណោះ ព្យុះកំណាចទាំងនេះ បានធ្វើឱ្យមនុស្ស៤ម៉ឺន៤ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់ទៀតផង ។ បច្ចុប្បន្នអាជ្ញាធរអាមេរិកនៅក្នុងតំបន់បាននឹងកំពុងផ្ដល់ជំនួយដល់ជនរងគ្រោះ និង វាយតម្លៃពីទំហំខូចខាត ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner