ក្រុមហ៊ុនអាមេរិក Johnson&Johnson ត្រៀមផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ទៅរុស្សី
សុខ វេងឈាង
ក្រុមហ៊ុន Janssen ស្ថាប័នមួយនៃក្រុមហ៊ុនឱសថអាមេរិក Johnson&Johnson បានប្រកាសពួកគេនឹងសហការជាមួយគ្រប់ភាគីដែលចាប់អារម្មណ៍ក្នុងការផ្សព្វផ្សាយ និងចែកចាយវ៉ាក់សាំងកូវីដ១៩ របស់ពួកគេនៅប្រទេសរុស្សី និងបណ្ដាប្រទេសអតីតរដ្ឋរបស់សហភាពសូវៀត (CIS)។
នៅពេលត្រូវបានសួរថាតើក្រុមហ៊ុនបានទាក់ទងទៅអាជ្ញាធររុស្ស៊ីដើម្បីចុះបញ្ជីវ៉ាក់សាំងរបស់ពួកគេ អ្នកនាំពាក្យក្រុមហ៊ុន J&J លោកស្រី Marea Feinberg បានឆ្លើយតបថា៖ « ចាប់តាំងពីការចាប់ផ្ដើមនៃការផ្ទុះជំងឺ Johnson&Johnson បានធ្វើការឥតឈប់ឈរដើម្បីជួយបញ្ចប់ការរីករាលដាលកូវីដ១៩»។
លោកស្រីបានបន្តទៀតថា៖ «យើងប្ដេជ្ញាធានាការទទួលបានជាសកលនូវបេក្ខជនវ៉ាក់សាំងកូវីដ១៩ របស់យើង ដែលចាក់តែមួយដូស នៅលើមូលដ្ឋានមិនរកប្រាក់ចំណេញសម្រាប់ការរីករាលដាលអាសន្ន ហើយយើងនឹងធ្វើការជាមួយអ្នកពាក់ព័ន្ធទាំងអស់ដើម្បីនាំបេក្ខជនវ៉ាក់សាំងកូវីដ១៩របស់យើងទៅកាន់ទីផ្សាររុស្ស៊ី និង CIS បន្ទាប់ពីជំហានចាំបាច់ទាំងអស់ ដូចជាការសាកល្បងក្នុងស្រុក និងការអនុញ្ញាតទីផ្សារត្រូវបានឆ្លងកាត់»។
រដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ីលោក Mikhail Murashko បានបញ្ជាក់ថាក្រុមហ៊ុនបរទេសមួយចំនួន បានដាក់ពាក្យសុំចុះបញ្ជីវ៉ាក់សាំងរបស់ពួកគេនៅលើទីផ្សារនៃប្រទេសរុស្ស៊ី។
Source: https://tass.com/world/1311253


