David Beckhamបង្ហោះសារប្រាប់សកលលោកថា ប្រាសាទអង្គរវត្តមានតែមួយគត់គឺនៅកម្ពុជា
អត្ថបទដោយ៖
សារ៉ាន ទីងី
អតីតកីឡាករក្លឹបបិសាក្រហម David Beckham និង Rude Van Nistelrooy សរសេរលើបណ្ដាញសង្គមថា ” ប្រាសាទអង្គរវត្ត ជារបស់កម្ពុជា។ នេះបើយោងតាមសារដែលបានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្តាល់ខ្លួនរបស់តារាបាលទាន់ពិភពលោកទាំងពីរខាងលើ ។
សូមរម្លឹកថា កំលុងពេលកំពូលតារាបាលទាន់ពិភពលោក David Beckham និង លោកRude Van Nistelrooy ធ្វើដំណើរមកប្រទេសកម្ពុជា ពួកគាត់ក៏បានទៅទស្សនាប្រាសាទអង្គរវត្ដនិងបានសរសេរសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា “ប្រាសាទអង្គរវត្តជារបស់កម្ពុជា ប្រាសាទអង្គរវត្តមានតែនៅកម្ពុជាមួយគត់នៅលើលោកនេះ ។ ក្រៅពិនេះពួកគាត់ ថែមទាំងជួយផ្សព្វផ្សាយនៅលើបណ្ដាញសង្គមឲ្យមជ្ឈដ្ឋានពិលោកមកទស្សនាប្រាសាទអង្គរវត្តកម្ពុជាឲ្យបានច្រើនថែមទៀតផង៕
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។