អ្នកវាយកូនបាល់ Roger Federer បានចាញ់ Hubert Hurkacz ក្នុងវគ្គ ១/៤ នៃព្រឹត្តិការណ៍ Wimbledon ២០២១

អត្ថបទដោយ៖
សារ៉ាន ទីងី

ឱកាសរបស់កីឡាករវាយកូនបាល់ Roger Federer សម្រាប់ប្រជែងពានរង្វាន់ Wimbledon លើកទី ៩ បរាជ័យ បន្ទាប់ពីចាញ់កីឡាករសញ្ជាតិស្វីស Hubert Hurkacz នៅក្នុងវគ្គ ១/៤ ក្នុងលទ្ធផល ៦-៣ ៧-៦ (៧-៤) ៦-០ ។

        នេះជាលើកទី ១ ហើយដែលម្ចាស់ជើងឯកធំ ២០ សម័យកាល Federer បានបាត់បង់​ឱកាសប្រជែងពាន​នៅ​ All England ។ Hurkacz នឹងត្រូវប្រកួតជាមួយកីឡាករលំដាប់ទី ៧ Matteo Berrettini សម្រាប់ការប្រកួត​នៅ​វគ្គផ្តាច់​ព្រ័ត្រ​នៅថ្ងៃអាទិត្យនេះ ។ Hurkacz គឺជាបុរសជនជាតិ​ប៉ូឡូញ​ទី ២ ដែលបានឈានដល់វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រនៅឯ Grand Slam ។

Federer មានអាយុ ៣៩ ឆ្នាំ បាន​ក្លាយជាបុរសចំណាស់ជាង​គេក្នុងការឈាន​ទៅវគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ Wimbledon ក្នុងយុគសម័យ Open ។ នេះជាការបរាជ័យលើកដំបូងរបស់ Federer នៅឯ Wimbledon ក្នុងរយៈពេល ១៩ ឆ្នាំ ហើយ​បាន​បន្សល់​ទុកនូវការចងចាំ និងចម្ងល់សម្រាប់​អ្នក​គាំទ្រជា​ច្រើន ថាតើការប្រកួតនេះអាចក្លាយ​ជាការ​បង្ហាញខ្លួនចុងក្រោយរបស់គេនៅពានរង្វាន់ Grand Slam ។ Federer ផ្ទាល់បាននិយាយថាគាត់ “មិនដឹង” ថាតើគាត់នឹងលេងនៅ Wimbledon ម្តង​ទៀត​ទេ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner