អ្នកចាត់ការទូទៅក្លិបនាយកដ្ឋានអង្គរក្ស គ្រោងនឹងប្រែក្លាយកម្មវិធីគុនខ្មែរអលស្តារ អោយទៅជាកម្មវិធីប្រដាល់ប្រចាំលំដាប់ប្រទេស នៅកម្ពុជា

លោក ស៊ន អេលីត អ្នកចាត់ការទូទៅក្លិបប្រដាល់គុនខ្មែរនាយកដ្ឋានអង្គរក្ស នឹងរៀបចំកម្មវិធីប្រដាល់មួយនៅថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២១ខាងមុខនេះ ដោយប្រសិទ្ធិនាមថា កម្មវិធីប្រដាល់គុនខ្មែរអលស្តារ ដើម្បីអបអរសាទរសហព័ន្ធកីឡាឃីតបុកស៊ីងកម្ពុជា ។
លោក អះអាងថា កម្មវិធីនេះ នឹងផ្តល់ឪកាសអោយក្មេងៗ កីឡាករគុនខ្មែរល្បីៗនៅក្នុងស្រុកដែលកំពុងឡើងជើង ពិសេស ក៏មានដាក់កីឡាករឃីតបុកស៊ីងឲ្យប្រកួតគ្នាដែរ ។

អ្នកចាត់ការទូទៅក្លិប ខាងលើ បានបញ្ជាក់ទៀតថា គោលបំណងកម្មវិធីប្រដាល់នេះ គឺផ្តល់ឱកាសដល់ក្មេងៗ និងលើកកម្ពស់គុនខ្មែរលំដាប់ៗជាតិ ឲ្យកាន់តែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងបន្ថែមទៀត ។ លោក ស៊ន អេលីត ពន្យល់ទៀតថា ប្រសិនបើទទួលបានជោគជ័យសម្រាប់ការរៀបចំលើកទី១នោះ កម្មវិធីប្រដាល់នេះ នឹងមានវត្តមានរៀងរាល់៣ខែម្តង នៅកម្ពុជា ហើយនឹងក្លាយជាកម្មវិធីប្រដាល់ប្រចាំប្រទេស ដូចកម្មវិធីប្រដាល់ល្បីៗ នៅបរទេស ដូចជា ប្រដាល់ Leithwei របស់ប្រទេសមីយ៉ាន់ម៉ា និងប្រដាល់ Thai Fight របស់ថៃដែរ ។


លោក ស៊ន អេលី បានគូបញ្ជាក់ទៀតថា សម្រាប់កម្មវិធីប្រដាល់នៅថ្ងៃទី២៥ ខែកក្តដា ខាងមុខនេះ មាន៦គូសិតសឹងតែជាគូជាពិសេស និងលំដាប់ជួរខាងមុខននៅកម្ពុជា ដូចជាកីឡាករ អេលីត ចំរើន ប៉ះ ឃីម បូរ៉ា សែន រ៉ាដេត ប៉ះ ខ្លាំ ខាំនាង ក្នុងនោះ ប្រដាល់ ឃីតប៊ុកស៊ីង២គូ និងគុនខ្មែរចំនួន៤គូ រីឯតម្លៃខ្លួនកីឡាករវិញ ក្មេងៗទទួលបាន ៦០ម៉ឺនរៀល និងចាញ់៥០ម៉ឺនរៀល រីឯកីឡាករគុនខ្មែរលំដាប់ៗជួរមុខ ទទួលបាន៥០០ដុល្លារ និងអ្នកចាញ់ ៤០០ដុល្លារ ដោយកម្មវិធីទាំងមូលគ្រោងចំណាយជាង ៦០០០ដុល្លារ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner