យុទ្ធនាការនៃការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅខេត្តកំពង់ចាម បានប្រមាណ២១ មុឺននាក់ មកពី ៥ ក្រុង-ស្រុក ក្នុងខេត្តកំពង់ចាម

គិតមកត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ គឺមានរយៈពេល១០ថ្ងៃគត់ ដែលយុទ្ធនាការនៃការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋប្រមាណ៣៥ មុឺននាក់ មកពី ៥ ក្រុង-ស្រុក ក្នុងខេត្តកំពង់ចាម។ ដោយក្នុងនោះមានប្រជាពលរដ្ឋប្រមាណជាង ២១ម៉ឺននាក់ ស្មើនឹងជាង ៦៣% នៃផែនការគ្រោង បានទទួលការចាក់វ៉ាក់សាំងរួមហើយ។ យើងនៅសល់ពេលត្រឹមតែបីថ្ងៃទៀតប៉ុណ្ណោះផែនការចាក់វ៉ាកសាំងដូសទី១នឹងត្រូវបញ្ចប់។ 

ក្នុងនាមអជ្ញាធរខេត្ត សូមឲ្យបងប្អូនប្រជាពលរដ្ឋរួសរាន់អញ្ជើញមកទទួលការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ ដើម្បើការពារខ្លួនយើង និងចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ ឲ្យបានឆាប់។ ក្នុងឳកាសនេះផងដែរក៏សូមស្នើដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត សូមរៀចំធ្វើតេស្តរហ័សទៅដល់ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ខ្លួនឲ្យបានគ្រប់គ្នាៗ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងឆ្លើយតបក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កំណាចមួយនេះ។

ការប្រកាសបែបនេះត្រូវបាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ថ្នាក់ដឹកនាំ-មន្ត្រីរាជការសាលាខេត្ត, ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

កិច្ចប្រជុំក្រុមប្រឹក្សាខេត្តក៏បានលើកជារបៀបវារៈសំខាន់ៗ ចំនួន០៥ មានដូចខាងក្រោម÷

១, ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។

១, ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។

២,ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបការងារប្រចាំឆមាសទីមួយ និងទិសដៅការងារប្រចាំឆមាសទីពីរ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម។

៣, ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍សកម្មភាពរយៈពេល ៣ ខែ (កក្កដា-សីហា-កញ្ញា) របស់រដ្ឋបាលខេត្តកំពង់ចាម។

៤, ពិនិត្យ ពិភាក្សា និងអនុម័តសេចព្រាងរបាយការណ៍ ស្តីពីការបែងចែកតួនាទីភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្តកំពង់ចាម។ និងទី៥ បញ្ហាផ្សេងៗ។

(អត្ថបទ និងរូបភាព ចៅវង្ស)

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner