ការប៉ះទង្គិចគ្នារវាងអារ៉ាប់រួម និងអារ៉ាប់ប៊ីសាអូឌីត ជុំវិញតម្លៃផលិតកម្មប្រេង ធ្វើឱ្យទីផ្សារថាមពលស្ថិតក្នុងភាពមិនជាក់លាក់

អត្ថបទដោយ៖
AMS OneMinute

ការប៉ះទង្គិចគ្នារវាងអារ៉ាប់រួម និងអារ៉ាប់ប៊ីសាអូឌីត ជុំវិញតម្លៃផលិតកម្មប្រេង ធ្វើឱ្យទីផ្សារថាមពលស្ថិតក្នុងភាពមិនជាក់លាក់ ដែលនឹងជំរុញឱ្យតម្លៃប្រេងឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ៦ឆ្នាំ។ នេះបើតាម BBC ថ្ងៃទី៨ កក្កដា។

ក្រុមប្រទេសនាំប្រេងចេញចំនួន ២៣ (OPEC+) រួមមាន រុស្ស៊ី ត្រូវពន្យាពេលការចរចាររបស់ពួកគេ ដោយគ្មានកាលកំណត់ច្បាស់លាស់។

អារ៉ាប់រួម បានច្រានចោលសំណើររបស់មេដឹកនាំក្រុមប្រទេស OPEC+ គឺប្រទេសអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី ដែលធ្វើឡើងដើម្បីទប់ស្កាត់ទិន្នផលសម្រាប់ទប់ទល់នឹងការនាំចេញរយៈពេល ៨ខែទៀត។

ដោយឡែក អារ៉ាប៊ីសាអូឌីត និងរុស្ស៊ី បានប្រឆាំងនឹងសំណើររបស់អារ៉ាប់រួម ដែលចង់ចរចាឡើងវិញនូវកម្រិតមូលដ្ឋានបច្ចុប្បន្នរបស់ខ្លួន ដើម្បីផ្តល់សិទ្ធិសេរីភាពក្នុងការបូមប្រេងបន្ថែមទៀត។

ប៉ុន្តែអ្នកវិភាគមួយចំនួននៅតែអះអាងថា ទោះជាយ៉ាងណា អារ៉ាប់ប៊ីសាអូឌីត និងអារ៉ាប់រួម នៅតែរក្សាកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗបាន។

ប្រភព៖ BBC

ads banner