អតីតប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Jacob Zuma បានយល់ព្រមប្រគល់ខ្លួនឱ្យកងកម្លាំងសន្ដិសុខ ដើម្បីអនុវត្តទោសជាប់ពន្ធធនាគារ ១៥ខែ ពីបទប្រមាថតុលាការ

អត្ថបទដោយ៖
AMS OneMinute

អតីតប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Jacob Zuma បានយល់ព្រមប្រគល់ខ្លួនឱ្យកងកម្លាំងសន្ដិសុខ ដើម្បីអនុវត្តទោសជាប់ពន្ធធនាគារ ១៥ខែ ពីបទប្រមាថតុលាការបន្ទាប់ពីប៉ូលីសបានព្រមានថានឹងចាប់ខ្លួនលោកបើសិនជាមិនប្រគល់ខ្លួន។ នេះបើតាម BBC ចុះផ្សាយថ្ងៃទី៨ កក្កដាថ្មីៗនេះ។

លោក Zuma អាយុ ៧៩ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារកាលពីថ្ងៃទី២៩ មិថុនា បន្ទាប់ពីលោកខកខានមិនបានចូលរួមក្នុងការស៊ើបអង្កេតអំពើពុករលួយក្នុងអំឡុងពេលកាន់អំណាចរបស់លោកពីឆ្នាំ ២០០៩-២០១៨។ ការកាត់ទោសនេះ បានបង្កឱ្យមានប្រតិកម្មនយោបាយយ៉ាងខ្លាំង ជាពិសេសពីសំណាក់អ្នកគាំទ្ររូបលោកនៅអាហ្វ្រិកខាងត្បូង។

គួរបញ្ជាក់ថា លោកក៏ធ្លាប់ត្រូវបានចោទប្រកាន់ថា បានឃុបឃិតជាមួយអ្នកនយោបាយ ដើម្បីជះឥទ្ធិពលដល់ដំណើរការនៃការសម្រេចចិត្តផ្សេងៗ នៅពេលលោកកាន់តំណែង ប៉ុន្តែលោក Zuma បានអះអាងថា លោកគឺជាជនរងគ្រោះនៃការសមគំនិតនយោបាយប៉ុណ្ណោះ។

ប្រភព៖ BBC

ads banner